Connect with us

បាល់ទាត់អន្តរជាតិ

Xavi យល់​ព្រម​បន្ត​កុងត្រា​ថ្មី 3 ឆ្នាំ​ទៀត​នៅ Camp Nou

Published

on

គ្រូ​បង្វឹក​លោក Xavi Hernandez ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​យល់​ព្រម​បន្ត​កុងត្រា​ថ្មី​របស់​គាត់​នៅ Barcelona រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល 2025-2026។ យោងតាម​ស្ថានភាព​របស់​គាត់​នៅ Camp Nou បច្ចុប្បន្ន ប្រហែល​ជា​គ្មាន​ហេតុ​ផល​ណា​មួយ ដើម្បី​ឲ្យ​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូប​នេះ​ចង់​ចែក​ផ្លូវគ្នា​ជាមួយ Barcelona ឡើយ។

Xavi Hernandez មិន​ត្រឹមតែ​ជា​គ្រូ​បង្វឹក​ដ៏​ល្អ​របស់​ក្លឹប​យក្ស​កាតាឡាន់​នោះ​ទេ តែ​គាត់​ក៏​ជា​អតីត​កីឡាករ​ដែល​ប្រសូត្រ​ចេញ​ពី​ថ្នាល​យុវជន​របស់​ក្លឹប​មួយ​នេះ ដោយ​ចាប់​ផ្ដើម​តាំង​ពី​ឆ្នាំ 1995 មក​ម្ល៉េះ។ យ៉ាង​ណា​មិញ Xavi បាន​ចូល​មក​កាន់​តំណែង​ជា​គ្រូ​បង្វឹក​នៅ​ឆ្នាំ 2021 បន្ទាប់​ពី​ចំណាយ​ពេល 2 ឆ្នាំ​កន្លះ​ជាមួយ​នឹង​ការ​ដឹកនាំ​នៅ​ក្លឹប Al Sadd របស់​កាតា។

សមិទ្ធិផល​ដែល​គ្រូ​បង្វឹក​រូប​នេះ​បាន​សាង​ឡើង​លើស​ពី​អ្វី​ដែល​អ្នកគាំទ្រ​របស់ Barcelona បាន​រំពឹង​ទុក ខណៈ​ដែល​ក្នុង​កំឡុង​ពេល​ដឹកនាំ​ដោយ​លោក Ronald Koeman ក្លឹប​បាន​ធ្លាក់​ស្ទើរ​តែ​ដល់​ចំណុច​សូន្យ​ទៅ​ហើយ បូក​រួម​ទាំង​បញ្ហា​ហិរញ្ញ​វត្ថុ​ដែល​ពួក​គេ​បាន​ជួប​ប្រទះ​ផង​នោះ។ Xavi Hernandez បាន​ចូល​មក​កែប្រែ​ស្ថានការណ៍​ដ៏​លំបាក ទាំង​ដែល​ខ្លួន​នៅ​មាន​បទពិសោធន៍​ដឹកនាំ​តិច​តួច​នៅ​ឡើយ ប៉ុន្តែ​គាត់​បាន​ផ្ដល់​មក​វិញ​ដោយ​ការ​ឈ្នះពាន​លីគ (La Liga) និង Spanish Super Cup ដោយ​ចំណាយ​ពេល​ត្រឹមតែ 2 រដូវកាល​ប៉ុណ្ណោះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២