Connect with us

បាល់ទាត់អន្តរជាតិ

Louis van Gaal អះអាង​ថា ពាន World Cup 2022 ពិត​ជា​បាន​រៀប​ចំទុក​ជា​មុន​សម្រាប់ Messi និង​​អាហ្សង់ទីន

Published

on

យើង​បាន​ដឹង​ហើយ​ថា កាល​ពី​ឆ្នាំ​មុន​ក្រុម​ពពក​ស​អាហ្សង់ទីន​បាន​ក្លាយ​ជា​ម្ចាស់​ពាន World Cup ដែល​វា​ការ​ទន្ទឹង​រង់ចាំ​ជា​យូរ​មក​ហើយ​សម្រាប់​ប្រទេស រួម​ទាំង Lionel Messi ដែល​ជា​កាពីតែន​ក្រុម​ដ៏​ល្អ​របស់​ពួក​គេ។ Lionel Messi បាន​ឈ្នះពាន​ដ៏​ធំ​ចុង​ក្រោយ​បង្អស់​មួយ​នេះ ដើម្បី​បញ្ជាក់​ថា គាត់​គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​បាល់ទាត់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្នុង​ដំណើរ​ផ្សងព្រេង​នៃ​ការ​លើក​ពាន​របស់ Messi និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន ក៏​មាន​រឿង​រ៉ាវ​ចម្រូង​ចម្រាស​ជា​បន្ត​បន្ទាប់​ផង​ដែរ ហើយ​រហូត​មក​ដល់​ពេល​នេះ អតីត​គ្រូ​បង្វឹក​របស់​ក្រុម​ជម្រើស​ជាតិ​ហូឡង់​លោក Louis van Gaal បាន​បោទ​ប្រកាន់​ថា ការ​ប្រកួត World Cup ឆ្នាំ 2022 គឺ​ជា​ការ​ប្រកួត​ដែល​មាន​ការ​រៀប​ចំទុក​ជា​មុន​សម្រាប់ Messi និង​ក្រុម​អាហ្សង់ទីន។

បើ​យើង​ចោទ​ភ្នែក​ក្រឡេក​ទៅ​មើល​ការ​ប្រកួត​ក្នុង​អំឡុង​ពេល​នេះ ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន បាន​ចាញ់​ក្នុង​ការ​ប្រកួត​បើក​ឆាក​របស់​ពួក​គេ​ទល់​នឹង​អារ៉ាប៊ីសាអូឌីត ប៉ុន្តែ​ប្រកួត​បន្ត​បន្ទាប់​ពួក​គេ​បាន​យក​ឈ្នះ​រហូត និង​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត ដោយ​ផ្ដល់​ក្រុម​ជម្រើស​ជាតិ​បារាំង។ ដូចគ្នា​នេះ​ដែរ ក្រុម​របស់​លោក Louis van Gaal ក៏​បាន​ចាញ់​ក្រោម​ស្នាដៃ​របស់​ប្រទេស​អាហ្សង់ទីន​ដូច​គ្នា​ដែរ ​នៅ​ក្នុង​វគ្គ 8 ក្រុម​ចុង​ក្រោយ ហើយ​ពេល​នោះ​មាន​ការ​​ប្រកួត​ដ៏​តានតឹង​បំផុត​រហូត​ឈាន​ដល់​បាល់​ប៉េណាល់ទី​កាត់​សេចក្ដី។

ផ្ទុយ​មក​វិញ លោក Louis van Gaal បាន​អះអាង​ថា ដំណើរ​ឆ្ពោះ​ទៅ​កាន់​វគ្គ​ផ្ដាច់ព្រ័ត និង​ការ​លើក​ពាន​របស់​ក្រុម​ពពកស​អាហ្សង់ទីន ពិត​ជា​មាន​ការ​ជួយ​ពី​ក្រោយ​ខ្នង។ គ្រូបង្វឹក​ជើង​ចាស់​រូប​នេះ​បាន​ប្រាប់ NOS កាល​ពី​ពេល​ថ្មីៗ​នេះ​ថា “ខ្ញុំ​ពិត​ជា​មិន​ចង់​និយាយ​ច្រើន​អំពី​វា​ទេ។ នៅ​ពេល​ដែល​អ្នក​ឃើញ​ពី​របៀប​ដែល​អាហ្សង់ទីន​រក​បាន​គ្រាប់បាល់ និងរបៀប​ដែល​យើង​រក​បាន​គ្រាប់​បាល់… ហើយ​របៀប​ដែល​កីឡាករ​អាហ្សង់ទីន​មួយ​ចំនួន​បាន​បង្ករ​កំហុស​ជាក់​ស្ដែង ហើយ​មិន​ត្រូវ​បាន​ពិន័យ នោះ​ខ្ញុំ​គិត​ថា​វា​ជា​ការ​ប្រកួត​ដែល​បាន​គិត​ទុក​ជាមុន”។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២