បាល់ទាត់អន្តរជាតិ
សហព័ន្ធបាល់ទាត់អង់គ្លេសកំពុងពិចារណាចង់ឲ្យលោក Pep Guardiola ក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិរបស់ខ្លួន

សមាគមបាល់ទាត់របស់អង់គ្លេស (FA) កំពុងពិចារណាលើការផ្លាស់ប្ដូរដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយចង់បានគ្រូបង្វឹករបស់ក្លឹប Manchester City លោក Pep Guardiola មកជំនួសតំណែងលោក Gareth Southgate ដែលជាគ្រូបង្វឹករបស់ក្រុមជម្រើសជាតិបច្ចុប្បន្ន ក្នុងករណីប្រសិនបើគ្រូបង្វឹករូបនេះ ចាកចេញពីតំណែងនៅក្រោយចប់ការប្រកួត Euro 2024។
ទោះបីជាកុងត្រាបច្ចុប្បន្នរបស់លោក Gareth Southgate នឹងផុតកំណត់នៅឆ្នាំ 2024 ក៏ដោយ ប៉ុន្តែគ្រូបង្វឹកវ័យ 53 ឆ្នាំរូបនេះ នៅតែត្រូវសហព័ន្ធបន្តឲ្យដឹកនាំរហូតដល់ World Cup ឆ្នាំ 2026។ ប៉ុន្តែផ្ទុយមកវិញ យោងតាមកាសែត Daily Mail បានឲ្យដឹងថា លោក Gareth Southgate ហាក់ដូចជាចង់ចុះចេញពីតំណែងរបស់ខ្លួន បន្ទាប់ពីព្រឹត្តិការណ៍ Euro 2024 បញ្ចប់ទៅ។
លោក Pep Guardiola ត្រូវបានគេដឹងថា គឺជាជម្រើសទីមួយសម្រាប់សហព័ន្ធបាល់ទាត់អង់គ្លេស ហើយឧបសគ្គតែមួយគត់របស់គ្រូបង្វឹករូបនេះ គឺកុងត្រារបស់គាត់នៅ Man City ដែលនៅមានសុពលភាពរហូតដល់ឆ្នាំ 2025។ ទន្ទឹមនឹងនេះដែរគ្រូបង្វឹកផ្សេងទៀតដូចជា Eddie Howe, Mauricio Pochettino និង Graham Potter ក៏ធ្លាប់ត្រូវបានចាត់ទុកថាជាជម្រើសក្នុងការទទួលតួនាទីនេះដែរ ប៉ុន្តែបច្ចុប្បន្នគ្រូបង្វឹកទាំងនោះកំពុងធ្វើការឲ្យក្លឹបនៅ Premier League ទៅហើយ។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona