Connect with us

បាល់ទាត់អន្តរជាតិ

Van Dijk ចេញ​ប្រឆាំង​ការអះអាង​របស់ Van Gaal ដែល​ថា World Cup 2022 ត្រូវ​បាន​រៀប​ចំឡើង​សម្រាប់ Messi និង​អាហ្សង់ទីន

Published

on

កាពីតែន​ក្រុម​របស់​ក្លឹប​ហង្សក្រហម Liverpool និង​ក្រុម​ជម្រើស​ជាតិ​ហូឡង់ គឺ​កីឡាករ Virgil van Dijk បាន​និយាយ​ថា គាត់​មិន​ជឿ​ថា ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ឆ្នាំ 2022 ត្រូវ​បាន FIFA កំណត់ រឺ​រៀប​ចំទុក​ជា​មុន​សម្រាប់​ឲ្យ Lionel Messi និង​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន​ឈ្នះ​វា​នោះ​ទេ។

យ៉ាង​ណា​មិញ Van Dijk បាន​លើក​ឡើង​បែប​នេះ បន្ទាប់​ពី​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​របស់​គាត់​លោក Louis van Gaal អះអាង​ថា ការ​ឈ្នះពាន World Cup 2022 របស់​ក្រុម​ជម្រើស​ជាតិ​អាហ្សង់ទីន និង Lionel Messi ជា​ការ​ប្រកួត​ដែល​រៀប​ចំ​ទុក​ជា​មុន។

Van Dijk បាន​រិះគន់​អតីត​គ្រូ​បង្វឹក​របស់​ខ្លួន​លោក Louis van Gaal ចំពោះ​ការ​និយាយ​បែប​នេះ។ ខ្សែការពារ​ដែល​បាន​លេង​ក្នុង​ព្រឹត្តិការណ៍ និង​ជា​ចំណែក​មួយ​ដ៏​សំខាន់​របស់​ហូឡង់​នៅ World Cup ដែរ​នោះ​បាន​លើក​ឡើង​ថា៖ “ខ្ញុំ​​បាន​លឺ​វា​នៅ​ព្រឹក​នេះ។ ជា​ការ​ពិត​ណាស់ យើង​ម្នាក់ៗ​មាន​គំនិត​យល់​ឃើញ​ផ្សេងៗ​គ្នា។ មនុស្ស​គ្រប់​រូប​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​មាន​ការ​បញ្ចេញ​មតិ។ តែ​សម្រាប់​ខ្ញុំ​ មាន​យោបល់​ផ្ទុយ​គ្នា​ជាមួយ Van Gaal”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២