Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid កំពុង​តាម​ដាន​ពី​ស្ថានភាព និង​ចង់​ចុះ​ហត្ថលេខា​លើ Van Dijk

Published

on

ក្លឹប​អធិរាជស Real Madrid ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​តាមដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​លើ​ស្ថានភាព​របស់ Virgil van Dijk ដោយ​កីឡាករ​សញ្ជាតិ​ហូឡង់​រូប​នេះ កំពុង​ត្រូវ​បាន​គេ​ដឹង​ថា នឹង​ចាកចេញ​បន្ទាប់​ពី​គ្រូ​បង្វឹក​របស់​គាត់​លោក Jurgen Klopp ចាកចេញ​ពី Anfield ដែរ។

យ៉ាង​ណា​មិញ Jurgen Klopp បាន​ប្រាប់​ឲ្យ​ដឹង កាល​ពី​សប្តាហ៍​មុន​ថា គាត់​នឹង​ឈប់​ធ្វើ​ជា​គ្រូ​បង្វឹក​របស់ Liverpool ហើយ នៅ​រដូវក្តៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។ បន្ត​ពី​នោះ​មក Van Dijk ក៏​ត្រូវ​បា​ន​គេ​រាយការណ៍​ថា នឹង​បដិសេធ​លើ​ការ​បន្ត​កុតត្រា​ថ្មី ខណៈ​ដែល​កុងត្រា​បច្ចុប្បន្ន​របស់​គាត់​នឹង​ផុត​កំណត់​នៅ​ចុង​រដូវកាល​ក្រោយ។

ស្រប​ពេល​ដែល​កុងត្រា​របស់​ខ្សែការពារ​វ័យ 32 ឆ្នាំ​រូប​នេះ នៅ Anfield ត្រៀម​នឹង​ផុត​កំណត់​ដែរ​នោះ យោង​តាម​របាយការណ៍​ពី Defensa Central បាន​ឲ្យ​ដឹង​ថា ក្លឹប​អធិរាជស Real Madrid កំពុង​តាមដាន​ពី​ស្ថានភាព​ខ្សែ​ការពារ​​កណ្ដាល Virgil van Dijk បើ​ទោះ​បី​ជា​លោក Carlo Ancelotti ពេញ​ចិត្ត​ជាមួយ​នឹង​ជម្រើស​ខ្សែការពារ​កណ្តាល​របស់​គាត់​បច្ចុប្បន្ន​ក៏​ដោយ ប៉ុន្តែ​ក្លឹប​មាន​លទ្ធភាព​ដែល​អាច​ចុះ​ហត្ថលេខា​លើ Van Dijk ដែល​ជា​ខ្សែការពារ​កណ្ដាល​ដ៏​រឹងមាំ​មួយ​រូប។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២