បាល់ទាត់អន្តរជាតិ
4 ក្រុមមកពីអ៊ីតាលី ដែលនឹងលេង UEFA Champions League រដូវកាលក្រោយ
នៅក្នុងក្របខណ្ឌ Serie A របស់ប្រទេសអ៊ីតាលី ត្រូវបានគេរកឃើញ 4 ក្រុមដែលមានកៅអីលេង UEFA Champions League នៅរដូវកាលក្រោយហើយ ខណៈដែល Top 4 មិនមានការទាញប្រទង់គ្នាដូចនៅក្របខណ្ឌកំពូលរបស់អង់គ្លេស Premier League ឡើយ។
ក្រុមលេខ 4 ចុងក្រោយ គឺ Juventus បានដាច់ពិន្ទុពីក្រុមលេខរៀងទី 5 រហូតដល់ 10 ពិន្ទុ ខណៈដែលពួកគេមានប្រកួតនៅក្នុងដៃ 4 ប្រកួតដូចគ្នា។ ដោយឡែកក្រុមលេខរៀងទី 1 និងក្រុមលេខរៀងទី 2 ដែលមាន AC Milan និង Inter Milan កំពុងប្រជែងគ្នាយ៉ាងខ្លាំង ក្នុងការឈ្នះពាន Serie A រដូវកាលនេះ។
ក្នុងចំណោមក្លឹប AC Milan និង Inter Milan ប្រសិនបើពួកគេធ្វើបានល្អដូចគ្នា ដោយឈ្នះការប្រកួតដែលនៅសល់ទាំងអស់ ដូច្នេះពាននឹងធ្លាក់លើដៃរបស់ AC Milan ដែលមានពិន្ទុលើស Inter Milan ពីរពិន្ទុ។ ប៉ុន្តែបើក្រុមទាំងពីរនេះ ចាញ់ប្រកួតនៅសល់ទាំងអស់ ពាននឹងធ្លាក់លើក្រុមលេខ 3 គឺក្លឹប Napoli។
ដោយឡែក 4 ក្រុមដែលមកពី Serie A និងមានកៅអីលេង UEFA Champions League រដូវកាលក្រោយនេះ មានដូចជា: AC Milna, Inter Milan, Napoli និង Juventus។ ក្នុងចំណោមក្លឹបទាំង 4 នេះសុទ្ធតែជាក្រុមធ្លាប់មានប្រវត្តិលើកពាន UEFA Champions League លើកលែងតែ Napoli មួយប៉ុណ្ណោះ ដែលមិនធ្លាប់លើក។
ប្រភព: Google
-
បាល់ទាត់អន្តរជាតិ5 days ago
Barcelona ជួលអង្គរក្សផ្ទាល់ខ្លួនឲ្យតាមការពារ Lamine Yamal
-
បាល់ទាត់អន្តរជាតិ3 days ago
ខ្លះៗអំពីការប្រកួតបើកឆាក UCL រំលងអាធ្រាតនេះរវាង Liverpool និង AC Milan
-
បាល់ទាត់អន្តរជាតិ5 days ago
ខ្សែប្រយុទ្ធសំខាន់ម្នាក់របស់ក្លឹប Real Madrid របួសមិនអាចចូលលេងបាន 2 ខែ