Connect with us

បាល់ទាត់អន្តរជាតិ

Arsene Wenger ថា មាន់ខ្នាយមាស Tottenham Hotspur អាច​ឈ្នះ​ពាន​លីគ​នៅ​រដូវកាល​នេះ!!!

Published

on

លោក Arsene Wenger ដែល​ធ្លាប់​ជា​អតីត​គ្រូ​បង្វឹក​របស់​ក្លឹប​កាំភ្លើងធំ Arsenal បាន​និយាយ​ថា Tottenham Hotspur អាច​ឈ្នះពាន Premier League នៅ​រដូវកាល​នេះ។ យ៉ាង​ណា​មិញ​បុរស​វ័យ 74 ឆ្នាំ​រូប​នេះ​ជឿជាក់​ថា ការ​ចុះហត្ថលេខា​លើ​កីឡាករ​ចំណូល​ថ្មី​របស់ Tottenham Hotspur នា​រដូវក្ដៅ​នេះ​ពិត​ជា​ធ្វើ​បាន​ត្រឹមត្រូវ និង​ល្អ​បំផុត។

ថ្វី​ត្បិតតែ​ការ​ចាកចេញ​របស់ Harry Kane កាល​ពី​ដើម​រដូវកាល​កន្លង​ទៅ​ក៏​ដោយ​លោក Ange Postecoglou ដែល​ជា​គ្រូ​បង្វឹក​របស់​ក្លឹប​មាន់ខ្នាយ​មាស បាន​កែច្នៃ​ក្រុម​របស់​ខ្លួន​ឲ្យ​លេង​បាន​យ៉ាង​ល្អ ហើយ​បច្ចុប្បន្ន​ពួក​គេ​កំពុង​ឈរ​នៅ​កំពូល​តារាង ដោយ​មិន​ទាន់​ស្គាល់​ចាញ់​ផង​ដែរ ក្នុង​ចំណោម 10 ប្រកួត​នៅ Premier League។

Arsene Wenger បាន​និយាយ​ទៅ​កាន់ beIN Sports ថា៖ “ខ្ញុំ​ជឿ​ថា Tottenham Hotspur អាច​នឹង​ក្លាយ​ជា​គូប្រជែង​មួយ​សម្រាប់​ការ​ឈ្នះពាន​លីគ។ ពួកគេបានទិញ Maddison ដែល​ជា​កីឡាករ​ដ៏​អស្ចារ្យ​ម្នាក់។ គាត់​គឺ​ជា​អ្នក​ភ្ជាប់​ពី​ខ្សែបម្រើ​ការពារ ទៅ​ខ្សែបម្រើ​កណ្ដាល ហើយ​បាន​បន្ថែម​ការ​ច្នៃប្រឌិត​បច្ចេកទេស​មួយ​ចំនួន​ដល់​ក្រុម។ ពួក​គេ​បាន​ទិញ Van de Ven ដែល​ខ្ញុំ​យល់​ថា ពិត​ជា​ពិសេស។… ហើយ​ចលនា​ពី Son Heung-min ទៅ​តំបន់​កណ្តាល​មើល​ទៅ​ល្អ​ណាស់”។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២