បាល់ទាត់អន្តរជាតិ
ប៉ះ West Ham យប់នេះ Pep Guardiola បញ្ជាក់ថា កីឡាករសំខាន់ៗ 3 នាក់របស់ខ្លួននឹងអវត្តមាន

គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បានបញ្ជាក់ថា ក្រុមរបស់លោកនឹងគ្មានកីឡាករសំខាន់ 3 រូបសម្រាប់ការធ្វើដំណើរទៅជួបក្រុមម្ចាស់ផ្ទះ West Ham United នៅថ្ងៃសៅរ៍ ម៉ោង 9:00 យប់នេះ (ម៉ោងនៅកម្ពុជា)។
ថ្លែងទៅកាន់ប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃសុក្រ លោក Pep Guardiola បាននិយាយថា Jack Grealish, John Stones និង Mateo Kovacic មិនអាចមានវត្តមានសម្រាប់ការប្រកួត Premier League ដែលត្រូវតទល់នឹងក្រុមខ្លាំង West Ham United នោះឡើយ។ Man City គឺជាក្រុមកំពូលតារាងនៅ Premier League ដែលបានឈ្នះការប្រកួតបើកឆាកទាំង 4 ប្រកួតដំបូងរបស់ពួកគេ ដោយមិនទាន់ស្គាល់ចាញ់ឡើយ។
Pep Guardiola បាននិយាយថា៖ “របួសសម្រាប់ Jack Grealish គឺជារបួសសាច់ដុំ ប៉ុន្តែគាត់បានកើតមានបញ្ហានៅគន្លាក់ជង្គង់ដែលមិនបានដឹងមុនផងដែរ។ John Stones បានធូរស្រាលជាងមុខ ប៉ុន្តែនៅតែមានបញ្ហា។ Mateo Kovacic មានបញ្ហាសាច់ដុំដូចគ្នា។ វាមិនមែនជាបញ្ហាធំទេ ប៉ុន្តែគាត់ក៏ត្រូវសម្រាកពីការប្រកួតនេះដែរ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ2 days ago
Aguero ប្រាប់ឈ្មោះគ្រូបង្វឹករូបនេះ ដែលខ្លួនចង់ឲ្យមកដឹកនាំក្រុមជម្រើសជាតិអាហ្សង់ទីន
-
បាល់ទាត់អន្តរជាតិ2 days ago
អតីតកីឡាករមួយរូបរបស់ Man United ថា ខ្លួនពិតជាមិនយល់ឡើយ ហេតុអ្វីក្លឹបនាំយក Onana មកជំនួសអ្នកចាំទីដែលឈ្នះស្រោមដៃមាសកាលពីរដូវកាលមុន
-
បាល់ទាត់អន្តរជាតិ2 days ago
Joao Felix បញ្ជាក់ថា ខ្លួនបានបោះបង់លុយជាច្រើន ដើម្បីចូលរួមជាមួយ Barcelona