បាល់ទាត់អន្តរជាតិ
និយាយមុនការប្រកួត Pep Guardiola នៅតែចាត់ទុក Real Madrid ថាជាខ្លាចាស់នៅ UCL
គ្រូបង្វឹករបស់ក្លឹបមេឃខៀវ Manchester City លោក Pep Guardiola បាននិយាយពីភាពខ្លាំងរបស់ក្លឹបអធិរាជស Real Madrid នៅមុនការប្រកួត UEFA Champions League វគ្គ 8 ក្រុមចុងក្រោយជើងទី 2។ យ៉ាងណាមិញ គួរដឹងផងដែរថា នៅម៉ោង 2:00 រំលងអាធ្រាតនេះ (ម៉ោងនៅកម្ពុជា) ក្រុមម្ចាស់ផ្ទះ Man City និងត្រូវទទួលស្វាគមន៍ក្រុមភ្ញៀវ Real Madrid ហើយមួយក្នុងចំណោមពួកគេនឹងត្រូវមានម្នាក់ធ្លាក់ចេញពីក្របខណ្ឌ UCL និងម្នាក់ទៀតឡើងទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត។
ការប្រកួតជើងទី 1 រវាងក្រុមទាំង 2 នៅ Santiago Bernabeu បានបញ្ចប់ក្នុងលទ្ធផល 3-3 (ស្មើគ្នា) ដូច្នេះហើយ ផ្អែកតាមរូបមន្តមិនគិតពីផលចំណេញគ្រាប់បាល់នោះ Real Madrid និង Man City ត្រូវសម្រេចកាត់សេចក្ដីចុងក្រោយនៅក្នុងការប្រកួតជើងទី 2 នេះ។ ទោះជាយ៉ាងណា Man City ហាក់មានប្រៀបជាងបន្តិច ដោយសារពួកគេជាម្ចាស់ផ្ទះ និងមានអ្នកគាំទ្រជាខ្នងបង្អែកដ៏សំខាន់មួយផងដែរ។
នៅមុនការប្រកួតមកដល់លោក Pep Guardiola បាននិយាយទៅកាន់កាសែត Marca ថា៖ “ខ្ញុំគិតថា Real Madrid តែងតែជាក្រុមពិសេសមួយ ទាំងរដូវកាលមុន និងរដូវកាលនេះ។ Real Madrid តែងតែជាក្រុមដ៏ល្អ។ នេះជាអារម្មណ៍របស់ខ្ញុំ។ ខ្ញុំដឹងថាពេលខ្ញុំនិយាយរឿងល្អៗអំពី Real Madrid អ្នកគាំទ្ររបស់ Real Madrid មិនជឿខ្ញុំទេ។ តែយ៉ាងណាខ្ញុំតែងតែមានគំនិតវិជ្ជមានអំពី Real Madrid និងប្រវត្តិសាស្ត្រក្លឹបរបស់ពួកគេ”។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ5 days ago
Vinicius Jr ត្រូវបានផ្ដល់អាទិភាពជាអ្នករ៉ាប់រងទាត់បាល់ប៉េណាល់ទី