បាល់ទាត់អន្តរជាតិ
បើ Dybala ចាកចេញពី Juventus មែន គាត់ប្រាកដជាទៅក្លឹបមួយនេះ!!!

ក្លឹបយក្សនៅក្របខណ្ឌកំពូលនៃប្រទេសអ៊ីតាលី Inter Milan បានក្លាយជាក្លឹបមួយក្នុងចំណោមក្លឹបជាច្រើន ដែលព្យាយាមចុះហត្ថលេខាលើខ្សែប្រយុទ្ធរបស់ក្លឹប Juventus គឺកីឡាករ Paulo Dybala។
ទោះបីជាយ៉ាងណាក៏ដោយ ព័ត៌មានដែលបានបែកធ្លាយនៅក្នុងប្រទេសអ៊ីតាលីកាលពីល្ងាចថ្ងៃអង្គារនេះ បានឲ្យដឹងថា Dybala បានយល់ព្រមលក្ខខណ្ឌគ្រប់យ៉ាងក្នុងការចូលរួមជាមួយ Inter Milan ហើយនៅពេលនេះ ខណៈដែលនៅ Inter Milan ក៏មានមិត្តរួមក្រុមជម្រើសជាតិរបស់ខ្លួនលេងនៅទីនោះដែរដូចជាកីឡាករ Lautaro Martinez និង Joaquin Correa ជាដើម។
របាយការណ៍ច្បាស់ការណ៍មួយយល់ឃើញថា ទោះបីជាកិច្ចព្រមព្រៀងមិនទាន់ត្រូវបានសម្រេចជាផ្លូវការណ៍ក៏ដោយ ប៉ុន្តែ Inter Milan ជាក្លឹបតែមួយគត់ ដែលនឹងនាំយកកីឡាករសញ្ជាតិអាហ្សង់ទីននៅរដូវក្ដៅនេះ ប្រសិនបើ Dybala ពិតជាចាកចេញពី Juventus មែននោះ។
ខ្សែប្រយុទ្ធអាហ្សង់ទីន Paulo Dybala នឹងចាកចេញពីក្លឹប Juventus ក្នុងនាមជាកីឡាករដែលគ្មានតម្លៃខ្លួននៅរដូវក្តៅនេះ ព្រោះគាត់បានបដិសេធចុះកុងត្រាថ្មីជាមួយក្លឹបបច្ចុប្បន្នហើយ។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ1 day ago
Pep Guardiola ថា កីឡាកររបស់ Inter Milan រូបនេះ គឺជាកីឡាករល្អបំផុតក្នុងពិភពបាល់ទាត់នាពេលបច្ចុប្បន្ន
-
បាល់ទាត់អន្តរជាតិ13 hours ago
Lionel Messi បង្ហើបថា មនុស្សមួយចំនួននៅ Barcelona មិនចង់ឲ្យគាត់ត្រឡប់ទៅវិញទេ
-
បាល់ទាត់អន្តរជាតិ17 hours ago
ផ្លូវការណ៍៖ Inter Miami ប្រកាសពីការចុះហត្ថលេខាលើ Lionel Messi