បាល់ទាត់អន្តរជាតិ
Mohamed Salah ប្រាប់ថា ចង់ជួប Real Madrid នៅវគ្គផ្ដាច់ព្រ័ត

ក្លឹបហង្សក្រហម Liverpool នៅមានការចងចាំមួយដែលមិនអាចបំភ្លេចបាន ពេលដែលពួកគេបានចាញ់ក្លឹបស្ដេចស Real Madrid ក្នុងវគ្គផ្ដាច់ព្រ័ត និងខកខានលើកពាន UEFA Champions League កាលពីឆ្នាំ 2018។
កីឡាករម្នាក់ក្នុងចំណោមកីឡាករផ្សេងៗទៀតរបស់ក្លឹបហង្សក្រហម Liverpool ប្រហែលជា Mohamed Salah អាចនឹងឈឺចាប់ខ្លាំងបំផុត ព្រោះគាត់មិនអាចលេងបានពេញម៉ោងនៅក្នុងការប្រកួត ហើយថែមទាំងមានរបួស ត្រូវប្ដូរចេញនៅនាទីទី 30 ទៀតផង ដែលកាលនោះ អ្នកដែលធ្វើឲ្យ Mohamed Salah មានរបួស គឺខ្សែការពារ Sergio Ramos។
យ៉ាងណាមិញ ឆ្នាំនេះក្លឹបហង្សក្រហម Liverpool បានឡើងមកកាន់វគ្គផ្ដាច់ព្រ័ត UEFA Champions League ជាថ្មីម្ដងទៀត ដោយពួកគេបានបំបាក់ក្លឹប Villarreal កាលពីយប់មិញនេះ ក្នុងលទ្ធផលសរុបទាំងពីរជើងគឺ 5 ទល់នឹង 2។
ពេលនេះ Liverpool ត្រូវរងចាំមើលបេក្ខភាពមួយ ក្នុងចំណោមក្លឹប Real Madrid និង Manchester City ដែលនឹងត្រូវជួបពួកគេនៅវគ្គផ្ដាច់ព្រ័ត។
បន្ទាប់ពីការប្រកួតបញ្ចប់កាលពីយប់មិញ Mohamed Salah ត្រូវបានគេសួរថា “តើចង់ជួបក្រុមណា នៅវគ្គផ្ដាច់ព្រ័ត?” ពេលនោះ Salah បានឆ្លើយថា “ខ្ញុំចង់ជួប Real Madrid។ ពួកយើងចាញ់គេក្នុងវគ្គផ្តាច់ព្រ័ត្រ ដូច្នេះខ្ញុំចង់ប្រកួតជាមួយពួកគេម្ដងទៀត សង្ឃឹមថានឹងឈ្នះការប្រកួតនោះផងដែរ”។
ប្រភព: Espn
-
បាល់ទាត់អន្តរជាតិ21 hours ago
Courtois ប្រាប់ថា ក្នុងចំណោមក្លឹបទាំងអស់ ដែលខ្លួនធ្លាប់លេង មានតែក្លឹបមួយនេះទេដែលល្អបំផុត
-
បាល់ទាត់អន្តរជាតិ3 days ago
Busquets នឹងព្រមបន្តកុងត្រាថ្មីជាមួយ Barcelona ប្រសិនបើក្លឹបអាចនាំយកកីឡាករឆ្នើមរូបនេះត្រឡប់មកវិញ
-
បាល់ទាត់អន្តរជាតិ3 days ago
Louis Van Gaal ប្រាប់ពីមូលហេតុដែលគាត់យល់ថា Cristiano Ronaldo ជាកីឡាករល្អជាង Lionel Messi