Connect with us

បាល់ទាត់អន្តរជាតិ

ជំនួប​ពិសេស​រវាង​ក្រុម​មិន​ទាន់​ចាញ់ Arsenal និង Tottenham Hotspur នៅ​ម៉ោង 8 យប់​នេះ

Published

on

ការ​ប្រកួត​ធំ​រវាង​ក្រុម​ខ្លាំង​ពីរ​នៅ Premier League នៅ​ម៉ោង 8 យប់​នេះ (ម៉ោង​នៅ​កម្ពុជា) គឺ​ជា​ជំនួប​ដ៏​ពិសេស​មួយ​ដោយ Arsenal ត្រូវ​ជួប​ជា​មួយ Tottenham Hotspur។ អ្នកគាំទ្រ​នឹង​ទទួល​បាន​​ការ​ទស្សនា​ដ៏​ជក់​ចិត្ត​រវាង​ក្រុម​ទាំង​ពីរ ដោយ​សារ​តែ​ម៉ោង និង​ជា​ថ្ងៃ​សម្រាក​ពី​ការងារ។

ផ្សេង​ពី​នេះ​ដែរ Arsenal ដែល​ជា​ក្រុមម្ចាស់​ផ្ទះ និង Tottenham Hotspur មាន​កំណត់ត្រា​ស្រដៀងគ្នា​នៅ​ប៉ុន្មាន​ប្រកួត​មុនៗ​នៃ​ក្របខណ្ឌ Premier League។ ក្លឹប​ទាំងពីរ​មាន 13 ពិន្ទុ ពី​ការ​ប្រកួត​បើកឆាក​ចំនួន 5 របស់​ពួក​គេ ដោយ​មិន​ទាន់​​ចាញ់។ ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​លោក Mikel Arteta ជា​ការ​ប្រកួត UCL ដែល​ពួក​គេ​បាន​លត់ PSV 4-0 កាល​ពី​ពាក់​កណ្តាល​សប្តាហ៍​នេះ។

ទន្ទឹម​នឹង​នេះ​ដែរ ប្រកួត​ចុង​ក្រោយ​របស់​មាន់ខ្នាយ​មាស Tottenham Hotspur ជា​ការ​ប្រកួត​លីគ ដោយ​ពួក​គេ​បាន​ឈ្នះ Sheffield United 2 ទល់​នឹង 1។ សម្រាប់​ក្រុម​ទាំង​ពីរ 5 ប្រកួត​ចុង​ក្រោយ​ដែល​គេ​បាន​ជួប​គ្នា មាន​ស្ថិតិ​ឈ្នះ​ចាញ់​ប្រហាក់​ប្រហែល​គ្នា ដោយ Arsenal ឈ្នះ​បាន 3 ដង និង Tottenham Hotspur ឈ្នះ​បាន 2 ដង។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២