Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid ចាញ់​ជា​លើក​ដំបូង ក្រោម​ស្នាដៃ Atletico Madrid 3-1 (មានវីដេអូ)

Published

on

ជំនួប​នៃ​ការ​ប្រកួត​ក្របខណ្ឌ La Liga រវាង​ត្រកូល Madrid ទាំង​ពីរ​បាន​បញ្ចប់​ទៅ​ជាមួយ​នឹង​គ្រាប់​បាល់ 4 គ្រាប់ ខណៈ​ដែល Atletico Madrid ដែល​ជា​ក្រុម​ម្ចាស់​ផ្ទះ បាន​ធ្វើ​ឲ្យ​ក្លឹប​អធិរាជស Real Madrid ស្គាល់​បរាជ័យ​ជា​លើក​ដំបូង​នៅ​រដូវកាល​នេះ បន្ទាប់​ពី​ការ​ប្រកួត​បើក​ឆាក​ទាំង 5 ប្រកួត​មិន​ដែល​ចាញ់​សោះ។

យ៉ាង​ណា​មិញ Atletico Madrid ដែល​ទទួល​បាន 3 ពិន្ទុ​ពី Real Madrid នោះ កំពុង​ឈរ​នៅ​ក្នុង​ចំណាត់​ថ្នាក់​លេខ 5 នៃ​តារាង La Liga ប៉ុន្តែ​ពួក​គេ​នៅ​មាន​ប្រកួត​ចំណេញ​មួយ​ទៀត​នៅ​ក្នុង​ដៃ។ ទន្ទឹម​នឹង​នេះ​ដែរ Real Madrid បាន​ធ្លាក់​ចេញ​ពី​តំណែង​លេខ​មួយ ដែល​ខ្លួន​បាន​កាន់​កាប់​អស់​រយៈ​ពេល​ប៉ុន្មាន​សប្ដាហ៍ ហើយ​ប្រគល់​ទៅ​ឲ្យ Barcelona ដែល​ជា​គូ​ប្រជែង​ដ៏​ធំ​របស់​ខ្លួន។

បច្ចុប្បន្ន​មាន​តែ​ពីរ​ក្រុម​ប៉ុណ្ណោះ នៅ​លីគ​កំពូល​របស់​អេស្ប៉ាញ (La Liga) ដែល​មិន​ទាន់​ស្គាល់​ចាញ់ គឺ​ក្រុម​លេខ​មួយ FC Barcelona និង​ក្រុម​លេខ​ពីរ Girona។ ក្រុម​ទាំង​ពីរ​នេះ មាន 16 ពិន្ទុ​ស្មើ​គ្នា ហើយ Real Madrid មាន 15 ពិន្ទុ។ នៅ​ប្រកួត​បន្ទាប់ Real Madrid នឹង​ត្រូវ​ប៉ះ​ជា​មួយ​ក្រុម​ក្បែរ​បាតតារាង Las Palmas ខណៈ​ដែល Atletico Madrid ត្រូវ​ជួប​ជាមួយ​បេក្ខភាព​ខ្លាំង​គួរ​សម Osasuna។

អត្ថបទ: Marca

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២