បាល់ទាត់អន្តរជាតិ
Rodri នឹងខកខានការប្រកួតទល់នឹង Arsenal នៅដើមខែក្រោយ

ខ្សែបម្រើ Rodri របស់ក្លឹបមេឃខៀវ Manchester City នឹងអវត្តមានក្នុងការប្រកួត Premier League នៅដើមខែក្រោយ ដែលត្រូវប៉ះជាមួយក្រុមខ្លាំង Arsenal។ មូលហេតុគឺដោយសារតែគាត់ត្រូវបានអាជ្ញាកណ្ដាលផ្ដល់កាតក្រហម និងបណ្តេញចេញពីការប្រកួតកាលពីម្សិលមិញនេះ ទល់នឹង Nottingham Forest ដែលពួកគេបានយកឈ្នះក្នុងលទ្ធផល 2-0។
ជាធម្មតា កាតក្រហមនឹងត្រូវពិន័យមួយប្រកួតបន្ទាប់ប៉ុណ្ណោះ ប៉ុន្តែក្នុងករណីរបស់ Rodri គឺខុសគ្នា ដោយគាត់ត្រូវបានគេចាត់ទុកជាហឹង្សានៅលើទីលានប្រកួត។ Rodri បានប៉ះទង្គិចគ្នាជាមួយ Morgan Gibbs-White ដោយរុញគ្នាទៅវិញទៅមក ប៉ុន្តែភ្លាមៗនោះគាត់បានយកដៃទៅច្របាច់ករបស់ Gibbs-White។
ថ្វីត្បិតតែមើលទៅមិនធ្ងន់ធ្ងរ ប៉ុន្តែ Gibbs-White បានដួល ហើយក្រោយពេលនោះ VAR បានសម្រេចឲ្យអាជ្ញាកណ្ដាលបណ្ដេញគេចេញតែម្ដង។ ដោយសារនេះជាករណីពិសេស Rodri ត្រូវបានដាក់ពិន័យ មិនឲ្យចូលលេង 3 ប្រកួតក្នុងក្របខណ្ឌ Premier League ក្នុងចំណោមប្រកួតដែលគេខកខាននោះ ក៏រាប់បញ្ចូលទាំងការប៉ះនឹង Arsenal នៅថ្ងៃទី 8 ខែក្រោយនេះផងដែរ។
ប្រភព: Dailypost NG