Connect with us

បាល់ទាត់អន្តរជាតិ

Victor Osimhen ត្រៀម​ចាត់​វិធានការ​ផ្លូវ​ច្បាប់ ប្ដឹង​ក្លឹប​របស់​ខ្លួន ដែល​បង្ហោះ​វីដេអូ​ឌឺដង​គាត់​នៅ​លើ TikTok

Published

on

ទំនាក់ទំនង​រវាង Napoli និង​តារាឆ្នើម​របស់​ពួកគេ​គឺ​កីឡាករ Victor Osimhen កំពុង​ពោរពេញ​ដោយ​ភាព​តានតឹង ដោយ​សារ​គាត់​ត្រៀម​នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ប្ដឹងតវ៉ា​នឹង​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន។ ដើមហេតុ​នៃ​រឿង​នេះ បាន​កើត​ឡើង​បន្ទាប់​ពី​ក្លឹប Napoli បាន​បង្ហោះ​វីដេអូ​នៅ​លើ​គណនី TikTok ផ្លូវការ​របស់​ក្លឹប ដែល​បាន​ចំអក Osimhen ចំពោះ​ការ​ស៊ុត​បាល់ប៉េណាល់ទី​មិន​ចូល ក្នុង​ការ​ប្រកួត​កាល​ពី​ពេល​ថ្មីៗ​នេះ​ទល់​នឹង​ក្លឹប Bologna។

យ៉ាង​ណា​មិញ យោងតាម​របាយការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ទង្វើ​នៃ​ការ​មិន​គោរព​របស់​ក្លឹប​ចំពោះ​កីឡាករ​បែប​នេះ គឺ​មិន​អាច​ទទួល​យក​បាន​ទេ ខណៈ​ដែល​នេះ​គឺ​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម TikTok ដ៏​ទូលំទូលាយ ហើយ​ពេល​នេះ​វីដេអូ​នោះ​ក៏​ត្រូវ​បាន​លុប​ចោល​វិញ​ផង​ដែរ។

Victor Osimhen គឺ​ជា​ខ្សែ​ប្រយុទ្ធ​ដែល​រួម​ចំណែក​ដ៏​សំខាន់​កាល​ពី​រដូវកាល​មុន​ក្នុង​ការ​ឈ្នះពាន Serie A របស់ Napoli ហើយ​ការ​ធ្វើ​បែប​នេះ​អាច​នឹង​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ដល់​អារម្មណ៍ និង​ទម្រង់​លេង​របស់​គាត់ ស្រប​ពេល​ដែល ពួក​គេ​កំពុង​ជួប​ការ​លំបាក​ផង​ដែរ​នៅ​រដូវកាល​នេះ ដោយ​បច្ចុប្បន្ន​កំពុង​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ 7 ក្នុង​តារាង Serie A។

ប្រភព: Sportskeeda

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២