បាល់ទាត់អន្តរជាតិ
Mac Allister ថា គាត់ចង់ឲ្យបងប្រុសរបស់ខ្លួន ស្គាល់រសជាតិចាញ់នៅដី Anfield
ខ្សែបម្រើរបស់ក្លឹបហង្សក្រហម Liverpool គឺកីឡាករ Alexis Mac Allister បានព្រមានបងប្រុសរបស់គាត់ គឺខ្សែការពារ Kevin Mac Allister ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លឹប Union Saint-Gilloise។ យ៉ាងណាមិញ បងប្អូនបង្កើតរបស់ពួកគេនឹងប្រឈមមុខដាក់គ្នាក្នុងនាមជាសត្រូវនៅលើវាលស្មៅ ដែលជាការប្រកួតក្របខណ្ឌ UEFA Europa League។
នៅម៉ោង 2 រំលងអាធ្រាត (ម៉ោងនៅកម្ពុជា) ហង្សក្រហម Liverpool នឹងបើកទ្វារកីឡដ្ឋាន Anfield ដើម្បីទទួលស្វាគមន៍ក្រុមភ្ញៀវ Union Saint-Gilloise ដែលមកពីលីគកំពូលនៃប្រទេសបែលហ្ស៊ិក។ ការប្រកួត Europa League នេះដែរ គឺជារឿងដ៏អស្ចារ្យមួយដែល Mac Allister បានជួបបងប្រុសបង្កើតរបស់គាត់។
ទោះជាយ៉ាងណាក៏ដោយ Mac Allister បានសារភាពថា គាត់ចង់ឲ្យបងប្រុសរបស់គាត់ចាញ់ដោយអស់ចិត្តនៅក្នុងដីរបស់ហង្សក្រហម។ Mac Allister បាននិយាយដោយអមជាមួយនឹងសំណើចតិចៗថា៖ “ខ្ញុំចង់ឲ្យអ្នក (Kevin Mac Allister) ទទួលបានបទពិសោធន៍ដ៏ជូរចត់មួយ! ហើយសង្ឃឹមថា ក្រោយការប្រកួតអ្នកនឹងមិនចង់លេងជាមួយយើងទៀតទេ”។
ប្រភព: Dailypost NG
-
បាល់ទាត់អន្តរជាតិ5 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cesc Fabregas ត្រៀមនាំយកអតីតមិត្តរួមក្រុមរបស់ខ្លួនទៅកាន់ក្លឹប Como
-
បាល់ទាត់អន្តរជាតិ3 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត