Connect with us

បាល់ទាត់អន្តរជាតិ

ក្លឹប​ត្រកូល Manchester ទាំង​ពីរ​ កំពុង​ត្រៀម​ដាក់​សំណើរ​ផ្ទេរ Kaoru Mitoma

Published

on

ក្លឹប​មេឃខៀវ Manchester City និង Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រោង​នឹង​ដាក់​សំណើរ​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Brighton គឺ​កីឡាករ Karou Mitoma ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​ខាង​មុខ​នេះ។

យ៉ាង​ណា​មិញ កីឡាករ​សញ្ជាតិ​ជប៉ុន​ដែល​កំពុង​ឡើង​ជើង​ខ្លាំង​រូបនេះ​បាន​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ​ក្លឹប Brighton ដោយ​ផ្ទេរ​ពី Kawasaki Frontale ក្នុង​ខែ​សីហា ឆ្នាំ 2021 ប៉ុន្តែ​គាត់​បាន​ចំណាយ​ពេល​ពេញ​មួយ​រដូវកាល​ដំបូង 2021-2022 ដោយ​ខ្ចី​ជើង​នៅ Union SG មុនពេល​លេង​ជាមួយ​ឈុត​ធំ​ផ្លូវការណ៍​របស់ Brighton។

Mitoma ស្ថិត​ក្នុង​ទម្រង់​លេង​ដ៏លេច​ធ្លោរ​ខ្លាំង កាល​ពី​រដូវកាល​មុន 2022-2023 ដោយ​ស៊ុត​បញ្ចូលទី​បាន 10 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 8 ដង​ក្នុង​ការ​បង្ហាញ​ខ្លួន​សរុប 41 ប្រកួត។ របាយការណ៍​ចុង​ក្រោយ​មួយ​ដែល​បាន​ចុះ​ផ្សាយដោយ Fichajes បាន​អះអាង​ថា ក្លឹប​ដែល​មាន​ត្រូវ​កូល Manchester ទាំង​ពីរ កំពុង​ពេញ​ចិត្ត​យ៉ាង​ខ្លាំង​ចំពោះ​ខ្សែប្រយុទ្ធ​សញ្ជាតិ​ជប៉ុន​រូប​នេះ ដោយ​ពួក​គេ​នឹង​បញ្ចុះបញ្ចូល Brighton ឲ្យ​លក់ Karou Mitoma នៅ​ពាក់​កណ្តាល​នៃរដូវកាល​នេះ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២