Connect with us

បាល់ទាត់អន្តរជាតិ

Rodri ថា កីឡាករ​រូប​នេះ​នឹង​ឈ្នះ​ពាន Ballon d’Or

Published

on

កាល​ពី​​ប៉ុន្មាន​ថ្ងៃ​មុន មាន​របាយការណ៍​បែក​ធ្លាយ​ជា​ច្រើន​និយាយ​ពី​បេក្ខភាព​កីឡាករ​ដែល​នឹង​ឈ្នះ​ពាន Ballon d’Or ឆ្នាំ​នេះ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​ប្រកាស​ផ្លូវការណ៍ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ទីក្រុង​ប៉ារីស​ ថ្ងៃទី 30 ខែតុលា។ គេ​បាន​ដឹង​ថា បេក្ខភាព​កីឡាករ 3 នាក់​ចុង​ក្រោយ​នឹង​មាន​ខ្សែ​ប្រយុទ្ធ​ឆ្នើមៗ 3 រូប​គឺ Lionel Messi, Erling Haaland និង Kylian Mbappe។

ស្រប​ពេល​ដែល​ការ​ប្រកាស​ជា​ផ្លូវការណ៍​មិន​ទាន់​ត្រូវ​បាន​លាត​ត្រដាង​នោះ ខ្សែបម្រើ​ឆ្នើម​សញ្ជាតិ​អេស្ប៉ាញ ដែល​បច្ចុប្បន្ន​កំពុង​ប្រកប​អាជីព​ជាមួយ​ក្លឹប Man City គឺ​កីឡាករ Rodri បាន​បង្ហាញ​ពី​ការ​យល់​ឃើញ​ផ្ទាល់​ខ្លួន​ដោយ​លើក​ឡើង​ថា Lionel Messi នឹង​ក្លាយ​ជា​ម្ចាស់​ពាន Ballon d’Or ឆ្នាំ​នេះ។ Rodri បាន​និយាយ​នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ជាមួយ COPE ថា៖ “ខ្ញុំ​គិត​ថា Lionel Messi នឹង​ឈ្នះ​វា។ Haaland ក៏​ជា​តួ​អង្គ​ដ៏​ធំ​ម្នាក់​ដែរ ហើយ​មាន​គុណសម្បត្តិ​ផង​ដែរ”។

ជា​ការ​ពិត​ណាស់ តារា​ឆ្នើម​អាហ្សង់ទីន Lionel Messi បាន​ដឹកនាំ​ប្រទេស​របស់​គាត់​ឲ្យ​ឈ្នះ World Cup នៅប្រទេស​កាតា​កាល​ពី​ឆ្នាំ 2022 ហើយ​នៅ​រដូវកាល​នោះ​ដែរ គាត់​ក៏​បាន​ឈ្នះ​ពាន Ligue 1 ជាមួយ Paris Saint-Germain ផង​ដែរ។ Messi ប្រហែល​ជា​មិន​រំភើប​ខ្លាំង​ពេក​ទេ ប្រសិន​បើ​ឆ្នាំ​នេះ​គាត់​នឹង​ឈ្នះ Ballon d’Or ម្ដង​ទៀត ខណៈ​ដែល​គាត់​បាន​ឈ្នះ​ពាន​នេះ 7 ដង​រួច​ទៅ​ហើយ ហើយ​ក៏​ជា​កីឡាករ​ដែល​កាន់​កាប់​កំណត់​ត្រា​ជា​ម្ចាស់​ពាន Ballon d’Or ច្រើន​បំផុត​ផង​ដែរ។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២