Connect with us

បាល់ទាត់អន្តរជាតិ

Di Maria ឆ្លើយ​តប​ទៅ​កាន់ Matthaus ដែល​រិះគន់​ការ​ឈ្នះពាន Ballon d’Or របស់ Messi ដោយ​ពាក្យ​មួយ​ឃ្លា​ដ៏​ចាក់ដោត

Published

on

អតីត​កីឡាករ​បាល់ទាត់​ឆ្នើម​មួយ​រូប​របស់​ក្លឹប​បិសាចក្រហម Manchester United គឺ​កីឡាករ Angel Di Maria បាន​វាយបក​ទៅ​លើ Lothar Matthaus បន្ទាប់​បុរស​វ័យ 62 ឆ្នាំ​រូប​នេះ បាន​និយាយ​ពី Ballon d’Or របស់ Lionel Messi ថា ជា​ការ​ឈ្នះ​ដែល​មិន​សម​ហេតុផល។

យើង​បាន​ដឹងហើយ​ថា Lionel Messi បាន​ឈ្នះពាន Ballon d’Or លើក 8 របស់​គាត់​កាល​ពី​ដើម​សប្ដាហ៍​នេះ ដោយ​សារសមិទ្ធិផល​នៃ​​ភាព​ជោគជ័យ​របស់​គាត់​ក្នុង​ការ​នាំ​ហ្សង់ទីន​ឲ្យ​ឈ្នះពាន World Cup នៅ​ប្រទេស​កាតា។ ស្រប​ពេល​ជាមួយ​គ្នា​នោះ អតីត​កីឡាករ​ដែល​ធ្លាប់​ឈ្នះ Ballon d’Or កាល​ពី​ឆ្នាំ 1990 លោក Lothar Matthaus ជឿថា Erling Haaland គឺ​ជា​អ្នក​ឈ្នះ​ដែល​សក្តិសម​ជាង ព្រោះ​ទម្រង់​លេង​របស់​គេ​ល្អ​ជាង Messi។

អតីត​វីបុរស​បាល់ទាត់ Matthaus បាន​ប្រាប់ Sky Germany ថា៖ “Haaland ធ្វើ​បាន​ល្អ​ជាង Messi ពេញ​មួយ​ឆ្នាំ។… សម្រាប់​ខ្ញុំ គ្មាន​នរណា​ម្នាក់​ល្អ​ជាង Haaland នោះ​ទេ គាត់​គឺ​ជា​កីឡាករ​ល្អ​បំផុត​ក្នុង​រយៈពេល 12 ខែ​ចុង​ក្រោយ​នេះ…”។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្រោយ​ការ​និយាយ​បែប​នេះ​មិន​យូរ​ប៉ុន្មាន Di Maria ដែល​ជា​មិត្ត​រួម​ក្រុម​ជម្រើស​ជាតិ​របស់ Messi បាន​បញ្ចេញ​មិតិ​វាយ​បក​នៅ​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដោយ​សរសេរ​ដោយ​ពាក្យ​ដ៏​សាមញ្ញ និង​ខ្លី​មួយ​ឃ្លា​ថា៖ “ទៅ​យំ​នៅ​កន្លែង​ផ្សេង​ទៅ”។

ប្រភព: Metro

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២