Connect with us

បាល់ទាត់អន្តរជាតិ

Arsenal ត្រៀម​ចាយលុយ​ធំ ដើម្បី​ផ្ទេរ​ខ្សែបម្រើ​មួយ​រូប​របស់​ក្លឹប Aston Villa

Published

on

ក្លឹប​កាំភ្លើង​ធំ Arsenal ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ដាក់​គោលដៅ​ដ៏​ចំបង​មួយ​របស់​ខ្លួន​លើ​ខ្សែបម្រើ​ដែល​មាន​តម្លៃ​ខ្លួន​ថ្លៃ Douglas Luiz របស់​ក្លឹប Aston Villa។ យ៉ាង​ណា​មិញ ពួក​គេ​ចង់​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​ឆ្នើម​រូប​នេះ នៅ​ដើម​ឆ្នាំ​ក្រោយ ពេល​ដែល​ទីផ្សារ​ដោះដូរ​កីឡាករបើក​ឡើង​វិញ។

កន្លង​មក Arsenal ត្រូវ​បាន​គេ​អះអាង​ថា បាន​ដាក់​គោលដៅ​លើ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Brentford គឺ​កីឡាករ​សញ្ជាតិ​អង់គ្លេស Ivan Toney ប៉ុន្តែ​បើ​យោងតាម​របាយការណ៍​ច្បាស់ការណ៍​ពី​លោក Fabrizio Romano បាន​ឲ្យ​ដឹង​ថា ក្លឹប​កាំភ្លើងធំ​កំពុង​មាន​គោលដៅ​ដំបូង​បង្អល់​ដោយ​ចង់​បាន Douglas Luiz នា​រដូវរងារ​នេះ។

លោក Fabrizio Romano បាន​និយាយ​នៅ​លើ​ប៉ុស្តិ៍ YouTube របស់​គាត់​ថា៖ “ឈ្មោះ​កីឡាករ​ដែល​ស្ថិត​ក្នុង​បញ្ជី​គោលដៅ​សំខាន់​បំផុត​របស់ Arsenal គឺ Douglas Luiz”។ ដោយ​ឡែក​អ្នក​កាសែត​រូប​នេះ​ក៏​បាន​អះអាង​ផង​ដែរ​ថា Arsenal បាន​រក្សា​ការ​ចាប់​អារម្មណ៍​របស់​ពួកគេ​ទៅ​លើ​ខ្សែបម្រើ Martin Zubimendi របស់ Real Sociedad ប៉ុន្តែ​កីឡាករ​វ័យ 24 ឆ្នាំ​រូបនេះ​ចង់​បន្ត​នៅ​ជាមួយ​ក្លឹប​អេស្ប៉ាញ​យ៉ាង​ហោចណាស់​រហូត​ដល់​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២