បាល់ទាត់អន្តរជាតិ
Arsenal កំពុងតាមដាន និងចាប់អារម្មណ៍ចង់បានអតីតខ្សែការពារមួយរូបរបស់ក្លឹប Real Madrid
ក្លឹបកាំភ្លើងធំ Arsenal បានបញ្ជូនអ្នកសង្កេតការណ៍របស់ខ្លួនឲ្យទៅមើលខ្សែការពារឆ្វេង Miguel Gutierrez របស់ក្លឹប Girona ដែលកំពុងត្រូវបានក្លឹបធំៗជាច្រើនទៀតចាប់អារម្មណ៍ផងដែរ។ កីឡាករវ័យ 22 ឆ្នាំរូបនេះ គឺជាអតីតយុវជនរបស់ Real Madrid ហើយក៏ធ្លាប់បានឡើងមកលេងជាមួយឈុតធំរបស់ក្លឹបបាន 10 ប្រកួតដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ដោយសារតែការប្រកួតប្រជែងតំណែងជាជម្រើសសំខាន់នៅ Real Madrid លំបាក បានធ្វើឲ្យក្លឹបយក្សអេស្ប៉ាញ សម្រេចលក់គេទៅឲ្យក្លឹប Girona ក្នុងតម្លៃ 6 លានអឺរ៉ូប៉ុណ្ណោះ កាលពីឆ្នាំ 2022។ ចាប់ពីពេលនោះមក កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានចាប់ផ្ដើមលេចធ្លោរកាន់តែខ្លាំង។
ក្នុងរយៈពេលជិត 2 រដូវកាលមកនេះ Miguel Gutierrez បានបង្ហាញខ្លួនសរុបចំនួន 46 ប្រកួតសម្រាប់ក្លឹបកាតាឡាន់ Girona ហើយទម្រង់លេងរបស់គាត់កំពុងទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំងពីក្លឹបធំៗជាច្រើន។ យោងតាមអ្នកជំនាញបាល់ទាត់លោក Fabrizio Romano បានរាយការណ៍ថា ក្លឹបជាច្រើនកំពុងតាមដានពីការវិវត្តន៍របស់ Miguel Gutierrez។
របាយការណ៍ដដែលនេះដែរបានបន្ថែមទៀតថា Arsenal ជាក្លឹបមួយស្ថិតក្នុងចំណោមក្លឹបទាំងនោះ ហើយពួកគេកំពុងពិចារណា ចង់ផ្ទេរខ្សែការពារវ័យក្មេងរូបនេះនៅឆ្នាំ 2024 ខណៈដែលកុងត្រាបច្ចុប្បន្នរបស់គេជាមួយក្លឹប Girona មានសុពលភាពរហូតដល់ឆ្នាំ 2027។
ប្រភព: Metro UK
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar