Connect with us

បាល់ទាត់អន្តរជាតិ

Calvin Bassey បង្ហើប​ថា គាត់​តែងតែ​ចាត់​ទុក Harry Maguire ជា​និមិត្ត​រូប​របស់​ខ្លួន

Published

on

កីឡាករ Calvin Bassey ដែល​ធ្លាប់​បាន​ឆ្លង​កាត់​ការ​បណ្ដុះបណ្ដាល​ជា​មួយ​ឈុត​យុវជន​របស់​ក្លឹប Leicester City បាន​បង្ហើប​ឲ្យ​ដឹង​​ថា គាត់​តែងតែ​សម្លឹង​មើល​ពី​ទម្រង់​លេង​របស់ Harry Maguire និង​បាន​ចាត់​ទុក​កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​ទម្រង់​លេង​របស់​គាត់​រីកចម្រើន។

យ៉ាង​ណា​មិញ Harry Maguire គឺ​ជា​ខ្សែការពារ​មួយ​រូប​ដែល​មានទម្រង់​លេង​ដ៏​អស្ចារ្យ​ពេល​គាត់​លេង​នៅ Leicester City ហើយ​ក្រោយ​មក​គាត់​បាន​ផ្ទេរ​មក​កាន់​ក្លឹប​បិសាចក្រហម Manchester United ក្នុង​ឆ្នាំ 2018 ជាមួយ​នឹង​តម្លៃ​ខ្លួន​បំបែក​កំណត់ត្រា​ផ្ទេរ​ដ៏​ច្រើន​បំផុត​ក្នុង​ចំណោម​ខ្សែការពារ​នានា​លើ​ពិភពលោក។

ដោយ​ឡែក​សម្រាប់ Calvin Bassey គាត់​មិន​ដែល​បង្ហាញ​ខ្លួន​ឲ្យ​ក្លឹប Leicester City នោះ​ទេ ប៉ុន្តែ​បាន​ក្លាយ​ជា​ខ្សែការពារ​ម្នាក់​ដ៏​ល្អ​ពេល​ចាកចេញ​ទៅ​លេង​ឲ្យ​ក្លឹប Rangers និង Ajax មុន​ពេល​ផ្លាស់​មក​ចូលរួម​ជាមួយ​ក្លឹប Fulham នៅ​រដូវក្តៅ​នេះ។ ថ្លែង​បន្ទាប់​ពី​ចាញ់ Manchester United 1-0 កាលពី​ចុង​សប្តាហ៍​មុន ខ្សែ​ការពារ​របស់​ក្លឹប Fulham រូប​នេះ​បាន​និយាយ​សរសើរ​ដល់ Maguire ថា៖ “គាត់ (Harry Maguire) គឺ​ជា​អ្នក​បំផុស​គំនិត​របស់​ខ្ញុំ គាត់​ពិត​ជា​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ ពេល​នៅ Leicester City និង​នៅ​តែ​ល្អ​ពេល​នេះ។ សម្រាប់​អ្វី​ដែល​គាត់​បាន​ធ្វើ​សម្រាប់ Leicester គឺ​ជា​រឿង​ដ៏​ល្អ​បំផុត”។

ប្រភព: Pulsesports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២