Connect with us

បាល់ទាត់អន្តរជាតិ

Pep Guardiola លើក​ឡើង​ថា តោខៀវ Chelsea គឺ​ជា​ក្រុម​ខ្លាំង​មួយ​ដែល​ត្រូវ​ប្រឈម​មុខ​នៅ​រដូវកាល​នេះ

Published

on

គ្រូ​បង្វឹក​របស់​ក្លឹប​មេឃខៀវ Manchester City លោក Pep Guardiola ជឿជាក់​ថា ក្លឹប​តោខៀវ Chelsea របស់​លោក Mauricio Pochettino នឹង​នៅ​តែ​ជា​បេក្ខភាព​នៃ​ក្រុម​ខ្លាំង ដែល​ជា​ឧបសគ្គ​នៃ​ការ​ប្រជែង​ពាន​លីគ​របស់​ពួក​គេ ហើយ​គាត់​ត្រូវ​តែ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះទម្រង់​លេង​ដ៏​ល្អ​របស់ Chelsea នៅ​ក្នុង​ក្របខណ្ឌ Premier League រដូវកាល​នេះផង​ដែរ។

យ៉ាង​ណា​មិញ នៅ​ម៉ោង 11:30 នាទី យប់​ស្អែក​នេះ តោខៀវ Chelsea នឹង​ត្រូវ​បើក​ទ្វារ​កីឡដ្ឋាន Stamford Bridge របស់​ខ្លួន ដើម្បី​ទទួល​ស្វាគមន៍​ក្រុម​ភ្ញៀវ Man City ដែល​ជា​ក្រុម​កំពូល​តារាង។ ថ្វី​ត្បិតតែ​ពេល​នេះ តោខៀវ Chelsea ហាក់​មាន​ទម្រង់​លេង​ធ្លាក់​ចុះ​ខ្លាំង តែ​ពួក​គេ​ទើប​នឹង​បាន​លុត Tottenham Hotspur 4-1 កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​ប៉ុណ្ណោះ។

មុន​ពេល​ការ​ប្រកួត​នៅ​កីឡដ្ឋាន Stamford Bridge ថ្ងៃ​អាទិត្យ​នេះ​មក​ដល់ លោក Pep Guardiola បាន​ចាត់ទុក Chelsea ថា ជា​ក្លឹប​គូប្រជែង​ដ៏​លំបាក​បំផុត​មួយនៅ​រដូវកាល​នេះ។ គ្រូបង្វឹក​របស់ Man City រូប​នេះ បាន​និយាយ​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​កាល​ពី​ថ្ងៃសុក្រ​ម្សិលមិញ​ថា៖ “Chelsea នៅ​តែ​ជា​ក្លឹប​ដ៏​ខ្លាំង​បំផុត​មួយ។ ពួកគេ​ធ្លាប់​បាន​ឈ្នះ​យើង​នៅ​ក្នុង​ការ​ប្រកួត UEFA Champions League ក្រោម​ការ​ដឹកនាំ​របស់ Thomas Tuchel។ វា​ជា​ការ​ពិត ពួក​គេ​ដូច​ជា​មិន​មាន​ឱកាស​ឈ្នះ Premier League ក្នុង​រដូវកាលនេះ​ទេ ប៉ុន្តែ​ពួកគេ​គឺ​ជា​ក្រុម​ខ្លាំង​បំផុត​មួយ​ដែល​មិន​អាច​ប្រកែក​បាន”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២