បាល់ទាត់អន្តរជាតិ
De Gea ត្រៀមចូលរួមជាមួយក្លឹបអេស្ប៉ាញ Real Betis
អតីតអ្នកចាំទីរបស់ក្លឹបបិសាចក្រហម Manchester United គឺកីឡាករ David de Gea ត្រូវបានគេរាយការណ៍ថា គាត់បានពិភាក្សាជាមួយក្លឹប Real Betis ជុំវិញការផ្លាស់ទៅលេងនៅទឹកដី La Liga នៅខែមករាខាងមុខនេះ។ យ៉ាងណាមិញ បច្ចុប្បន្ន David de Gea គឺជាអ្នកចាំទីដែលគ្មានតម្លៃខ្លួន និងមិនទាន់មានក្លឹបលេងឡើយ បន្ទាប់ពីគាត់បានផុតកុងត្រាជាមួយអតីតក្លឹបចាស់ Manchester United។
កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ បានចាកចេញពី Old Trafford កាលពីចុងខែមិថុនាកន្លងទៅ បន្ទាប់ពីការចរចាមិនត្រូវគ្នាជាមួយបិសាចក្រហមលើកុងត្រាថ្មី។ បន្ទាប់ពីការចាកចេញរបស់ David de Gea ក្លឹបបិសាចក្រហមបានសម្រេចចុះហត្ថលេខាលើ Andre Onana ដើម្បីមកជំនួសអ្នកចាំទីឆ្នើមរូបនេះ។
ថ្មីៗនេះ De Gea ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការវិលត្រឡប់ទៅ Old Trafford វិញ ដោយបិសាចក្រហមបានចង់បានអ្នកចាំទីម្នាក់ទៀត ដោយសារតែ Andre Onana បច្ចុប្បន្នមានទម្រង់លេងមិនសូវល្អ ហើយនៅដើមឆ្នាំក្រោយនេះ គាត់ក៏មានភារកិច្ចត្រូវទៅជួយក្រុមជម្រើសជាតិកាម៉េរូន ក្នុងព្រឹត្តិការណ៍ Africa Cup of Nations។
ទោះបីជាយ៉ាងណាក៏ដោយ បើតាមរបាយការណ៍ពី El Desmarque បានអះអាងថា De Gea ទើបនឹងបានពិភាក្សាជាមួយក្លឹប Real Betis ជុំវិញការវិលត្រឡប់ទៅកាន់ទឹកដី La Liga វិញ។ របាយការណ៍ដដែលនេះដែរ បានអះអាងថា កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះ ពេញចិត្តនឹងចូលរួមជាមួយ Real Betis ស្របពេលដែលទម្រុងលេងរបស់ពួកគេកំពុងរីកចម្រើនខ្លាំងផងដែរ។
ប្រភព: Sportsmole
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar