Connect with us

បាល់ទាត់អន្តរជាតិ

អតីតវីរបុរស​របស់ Arsenal ជម្រុញ​ឲ្យ​ក្លឹប​របស់​ខ្លួន​ចុះ​ហត្ថលេខា​លើ​កីឡាករ​មួយ​រូប​ក្នុង​ចំណោម Kimmich និង Leon Goretzka

Published

on

វីរ​បុរស​បាល់ទាត់​របស់​ក្លឹប​កាំភ្លើងធំ Arsenal លោក Emmanuel Petit បាន​ជម្រុញ​ឲ្យ​អតីត​ក្លឹប​របស់​ខ្លួន​ចុះ​ហត្ថលេខា​លើ​កីឡាករ​មួយ​រូប ក្នុង​ចំណោម Joshua Kimmich រឺ Leon Goretzka ដោយ​លោក​ជឿ​ថា កីឡាករ​ឆ្នើម​របស់​ក្លឹប Bayern Munich ទាំង​ពីរ​រូប​នេះ នឹង​បើក​ចិត្ត​ចំពោះ​ការ​ចាកចេញ ដើម្បី​ស្វែងរក​រសជាតិ​ថ្មី​ក្នុង​ទឹកដី​អង់គ្លេស​ផង​ដែរ។

បន្ទាប់​ពី​បាន​ក្លាយ​ជា​ជើង​ឯករង​ដោយ​ចាញ់ Manchester City កាល​ពី​រដូវកាល​មុន​លោក Mikel Arteta បាន​ព្យាយាម​ពង្រឹង​បន្ថែម​សម្រាប់​ក្រុម​របស់​ខ្លួន ដោយ​នាំ​យក​កីឡាករ​ចំណូល​ថ្មី​ល្អ​ៗ​ជា​ច្រើន​ដូច​ជា Declan Rice, Kai Havertz, Jurrien Timber និង David Raya ជា​ដើម។

យ៉ាង​ណា​មិញ Arsenal បច្ចុប្បន្ន​កំពុង​ឈរ​នៅ​ក្បែរ​ក្រុម​កំពូលតារាង​ដោយ​ចាញ់ Man City ត្រឹមតែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ។ ប៉ុន្តែ​អតីត​កីឡាករ​របស់​ក្រុម​ជម្រើសជាតិ​បារាំង​លោក Emmanuel Petit ជឿជាក់​ថា ក្លឹប​កាំភ្លើងធំ​គួរ​តែ​មាន​ កីឡាករ​ដែល​មាន​បទ​ពិសោធន៍​ច្រើន​នៅ​ក្នុង​ក្រុម ទើប​អាច​ទទួល​បាន​ឱកាស​លើក​ពាន​បាន។

Emmanuel Petit បាន​និយាយ​ថា៖ “ខ្ញុំ​ដឹង​ថា ពួកគេ​ចង់​ទិញ​កីឡាករ​វ័យ​ក្មេង​ដែល​មាន​វេលា ដើម្បី​កែ​លម្អ ហើយ​ខ្ញុំ​អាច​យល់​ពី​រឿង​នេះ​បាន។ ប៉ុន្តែ​ខ្ញុំ​គិត​ថា​ពួកគេ​ត្រូវ​ការ​កីឡាករ​ដែល​ដឹង​ពី​របៀប​ឈ្នះ និង​មាន​បទ​ពិសោធន៍​ក្នុង​ការ​ប្រកួត​ធំៗ។ កីឡាករ​​សំខាន់​ពីរ​រូប​ដែល​ខ្ញុំ​នឹង​កំណត់​គោលដៅ​ប្រសិនបើ​ខ្ញុំ​ជា Arsenal គឺ​ Joshua Kimmich និង Leon Goretzka”។

ប្រភព: Metro UK

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២