Connect with us

បាល់ទាត់អន្តរជាតិ

Harry Kane កំពុង​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​ឈ្នះ​ស្បែក​ជើង​មាស​រដូវកាល​នេះ

Published

on

ខ្សែប្រយុទ្ធ Harry Kane របស់​ក្លឹប Bayern Munich កំពុង​ធ្វើ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការ​ឈ្នះ​ស្បែក​ជើង​មាស​ប្រចាំ​លីគ​កំពូល​របស់​អឺរ៉ុប ជាលើក​ដំបូង​ក្នុង​ការ​រួម​រស់​ជាមួយ​ក្លឹប​ថ្មី​ក្នុង​ទឹកដី​អាឡឺម៉ង់។ កីឡាករ​សញ្ជាតិ​អង់គ្លេស​រូប​នេះ ស៊ុត​បញ្ចូល​ទី​បាន 17 គ្រាប់​ហើយ គិត​ចាប់​តាំង​ពេល​ដែល​គាត់​ចាកចេញ​ពី​ក្លឹប​មាន់ខ្នាយ​មាស Tottenham Hotspur កាល​ពី​​រដូវក្តៅ​កន្លង​ទៅ។

ស្ថិតិ​គ្រាប់​បាល់​សរុប​របស់​គាត់​ពេល​នេះ កំពុង​នាំ​មុខ​អ្នក​ឈ្នះ​ស្បែក​ជើង​មាស​កាល​ពី​រដូវកាល​មុន​គឺ Erling Haaland។ បច្ចុប្បន្ន​កីឡាករ​របស់ Manchester City រូប​នេះ មាន​គ្រាប់​បាល់ 13 គ្រាប់ ដែល​ស្មើ​នឹង Kylian Mbappe របស់ Paris Saint-Germain ដោយ​កីឡាករ​សញ្ជាតិ​បារាំង​ រក​បាន 13 គ្រាប់​ដូចគ្នា។

គួរ​រំលឹក​ផង​ដែរ​ថា កាល​ពី​រដូវកាល​មុន Haaland បាន​ស៊ុត​បញ្ចូលទី​សរុប​រហូត​ដល់ 36 គ្រាប់ ក្នុង​នាម​ជា​កីឡាករ​ដែល​ទើប​នឹង​ប្រឡូក​ជា​មួយ​ជីវិត​បាល់ទាត់​នៅ Premier League ជា​លើក​ដំបូង​ប៉ុណ្ណោះ។ យ៉ាង​ណា​ប្រសិន​បើ​ស្ថិតិ​របស់ Harry Kane នៅ​តែ​បន្ត​ល្អ​បែប​នេះ​ទៀត ប្រហែល​ជា Haaland និង Kylian Mbappe មិន​អាច​ប្រជែង​ក្លាយ​ជា​ម្ចាស់​ស្បែក​ជើង​មាស​ឈ្នះ ខ្សែប្រយុទ្ធ​វ័យ 30 ឆ្នាំ​រូប​នេះ​ឡើយ។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២