Connect with us

បាល់ទាត់អន្តរជាតិ

Vinicius Jr ហោះ​ត្រឡប់​ទៅ​អេស្ប៉ាញ​វិញ​ភ្លាមៗ បន្ទាប់​ពី​រងរបួស​សាច់​ដុំ

Published

on

ខ្សែប្រយុទ្ធ​ឆ្នើម Vinicius Jr ដែល​កំពុង​បំពេញ​កាតព្វ​កិច្ច​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ប្រេស៊ីល​នោះ បាន​ចាកចេញ​ពី​ជំរុំ​ហ្វឹកហាត់​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ភ្លាមៗ ដោយ​សារ​តែ​របួស​សាច់​ដុំ ក្រោយ​ការ​ធ្វើ​តេស្តវេជ្ជសាស្រ្ត​បាន​បញ្ជាក់​ច្បាស់​កាល​ពី​ម្សិលមិញ​នេះ។

ដូច​គ្នា​នេះ​ដែរ Vinicius Jr នឹង​ច្បាស់លាស់ 100% ដែល​គាត់​ត្រូវ​ខកខាន​មិន​បាន​លេង​សម្រាប់​ការ​ប្រកួត​របស់ប្រេស៊ីល ទល់​នឹង អាហ្សង់ទីន នៅ​ថ្ងៃ​ទី 22 ខាង​មុខ​នេះ ជា​ការ​ប្រកួត​វគ្គ​ជម្រុះ​តាម​តំបន់​នៃ​ពាន​រង្វាន់ World Cup 2026។ ខ្សែប្រយុទ្ធ​ស្លាប​វ័យ 23 ឆ្នាំ​រូប​នេះ បាន​ធ្វើ​ដំណើរ​ត្រឡប់​ទៅ Real Madrid វិញ កាល​ពី​យប់​មិញ ដើម្បី​ឲ្យ​បុគ្គលិក​ផ្នែក​វេជ្ជសាស្ត្រ​របស់ Real Madrid វាយ​តម្លៃ​លើ​ស្ថានភាព​ជាក់​ស្ដែង​របស់​គាត់។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យោងតាម​ការអះអាង​របស់​អ្នក​កាសែត​លោក Fabrizio Romano បាន​លើក​ឡើង​ថា របួស​​សាច់​ដុំ​របស់ Vinicius Jr លើក​នេះ គឺ​មិនសូវ​ធ្ងន់ធ្ងរ​ជាង​ករណី​ចុងក្រោយ​ដែល​គាត់​បាន​ជួប​ប្រទះ​ក្នុង​ឆ្នាំនេះ​ឡើយ។ ខ្សែ​ប្រយុទ្ធ​រូប​នេះ ប្រហែល​ជា​មិន​អវត្តមាន​ពី​លើ​ទីលាន​ប្រកួត​យូរ​ប៉ុន្មាន​ឡើយ តែ​យ៉ាង​ណា​យើង​នឹង​រងចាំ​ការ​ពិនិត្យ និង​បញ្ជាក់​ច្បាស់​ពី​ក្រុម​គ្រូ​ពេទ្យ​របស់ក្លឹប Real Madrid ជា​មុន​សិន។

ប្រភព: Fabrizio Romano

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២