Connect with us

បាល់ទាត់អន្តរជាតិ

UEFA កំពុង​ពិចារណា​ចង់​អញ្ជើញ​ក្លឹប Al-Nassr របស់ Cristiano Ronaldo ឲ្យ​ចូល​លេង​ក្នុង​ក្របខណ្ឌ UEFA Champions League

Published

on

យោងតាម​អ្នក​កាសែត Ali Al-Harbi បាន​អះអាង​ថា UEFA ចាប់​អារម្មណ៍​ក្នុង​ការ​អញ្ជើញ​ក្លឹប Al-Nassr ដែល​លេង​នៅ​លីគ​កំពូល​នៃ​ប្រទេស​អារ៉ាប៊ីសាអូឌីត​មក​លេង​នៅ​ព្រឹត្តិការណ៍ UEFA Champions League។ ថ្វី​ត្បិតតែ​ការលើក​ឡើង​បែប​នេះ​មាន​ហេតុផល​មួយ​ចំនួន​ក៏​ដោយ ប៉ុន្តែ​វា​មិន​ទាន់បញ្ជាក់​ច្បាស់លាស់​ពី UEFA ឡើយ។

យ៉ាង​ណា យោងតាម​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា ហេតុផល​នៃ​ការ​សម្រេច​ចិត្ត​នេះ​គឺ​ពាក់ព័ន្ធ​ជា​មួយ​នឹង​ការ​កើន​ឡើង​នៃ​ប្រ​ជាប្រិយភាព​របស់​ក្លឹប​នៅ​អារ៉ាប៊ីសាអូឌីត បន្ទាប់​ពី​ការ​ចុះ​ហត្ថលេខា​លើ​កីឡាករ​ឆ្នើម Cristiano Ronaldo កាល​ពី​ខែ​មករា​ឆ្នាំ 2023 កន្លង​ទៅ។

រដូវកាល​នេះ Cristiano Ronaldo បង្ហាញ​ខ្លួន 16 ប្រកួត សម្រាប់​ក្លឹប​របស់​ខ្លួន ដោយ​ស៊ុត​បញ្ចូលទី​បាន 15 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 9 ដង។ ប្រកួត​ចុងក្រោយ​ក្នុង​លីគ​កំពូល​ទល់​នឹង Al-Wehda ខ្សែ​ប្រយុទ្ធ​វ័យ 28 ​ឆ្នាំ​រូប​​នេះ ក៏​រក​បាន 1 គ្រាប់​ផង​ដែរ។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២