Connect with us

បាល់ទាត់អន្តរជាតិ

Man City ចង់​នាំ​យក​កីឡាករ​មួយ​រូប​ពី​ក្លឹប Al-Hilal មក​ទឹកដី​អង់គ្លេស​វិញ

Published

on

ក្លឹប​មេឃខៀវ Manchester City ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ប្រជែង​ជាមួយ Arsenal សម្រាប់​ការ​ចរចា​ចុះ​ហត្ថលេខា​លើ​​ខ្សែ​បម្រើ​របស់​ក្លឹប Al-Hilal គឺ​កីឡាករ Ruben Neves។ កន្លង​មក កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូបនេះ​ធ្លាប់​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ក្លឹប​ល្បីៗ​នៅ​អឺរ៉ុប​ជា​ច្រើន អំឡុង​ពេល​របស់​គាត់​នៅ Wolverhampton Wanderers។

កាល​នៅ​ជា​មួយ​អតីត​ក្លឹប​ចាស់​មុន​ពេល​ផ្ទេរ​ទៅ​ចូលរួម​ជាមួយ Al-Hilal ខ្សែបម្រើ​ឆ្នើម​រូប​នេះ បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​សម្រាប់​ក្លឹប​របស់​ខ្លួន និង​ជា​កីឡាករ​ដ៏​លេចធ្លោរ​មួយ​រូប​ប្រចាំ​ទឹកដី Premier League។ ក្លឹប​បិសាចក្រហម Manchester United, Liverpool និង Arsenal សុទ្ធ​តែ​ត្រូវ​បាន​ជឿ​ថា ធ្លាប់​ទាក់ទង​ចង់​បាន Ruben Neves ក៏​ប៉ុន្តែ​ខ្សែបម្រើ​រូបនេះ​ត្រូវ​បាន​ទាក់ទាញ​ដោយ​ក្លឹប​អ្នកមាន​នៃ Saudi Pro League ហើយ​ក៏​បាន​ចូលរួម​ជាមួយ Al-Hilal ក្នុង​តម្លៃ​ផ្ទេរ 55 លានអឺរ៉ូ (48.1 លានផោន)។

ការ​ផ្លាស់ប្ដូរ​ជីវិត​ថ្មី​នៅ​ទឹកដី​មជ្ឈិមបូព៌ា Ruben Neves នៅ​តែ​មាន​ភាព​លេចធ្លោរ​ខ្លាំង ដោយ​រួម​ចំណែក​ស៊ុតបញ្ចូលទី​ផង និង​បញ្ជូន​បាល់ឲ្យ​មិត្ត​រួម​ក្រុម​ស៊ុត​បញ្ចូលទី​ជា​ហូហែរ។ កុងត្រា​របស់​កីឡាករ​សញ្ជាតិ​ព័រទុយហ្គាល់​រូប​នេះ​ជាមួយ Al-Hilal មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2026 ប៉ុន្តែ​ពាក្យ​ចចាម​អារ៉ាម​អំពី​ការ​វិល​ត្រឡប់​មក Premier League វិញ កំពុង​ចាប់ផ្តើម​កើត​ឡើង ដោយ​គេបាន​អះអាង​ថា Arsenal នៅ​តែ​មាន​ចិត្ត​ចង់​បាន Ruben Neves។

ផ្សេង​ពី​នេះ​ទៀត​របាយការណ៍​ពី Football Insider បាន​អះអាង​ថា ក្លឹប Manchester City បាន​ត្រៀម​ខ្លួន​រួច​ហើយ ដើម្បី​ប្រជែង​យក​ខ្សែបម្រើ​ឆ្នើម​វ័យ 26 ឆ្នាំ​រូប​នេះ ខណៈ​ដែល​លោក Pep Guardiola ជា​គ្រូ​បង្វឹក​របស់​ក្លឹប កំពុង​ស្វែងរក​អ្នក​ជំនួស​តំណែង​របស់ Kalvin Phillips ដែល​ត្រៀម​ចាកចេញ​នៅ​ពេល​ឆាប់​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២