បាល់ទាត់អន្តរជាតិ
ឪពុករបស់ Luis Diaz ប្រាប់ថា កូនប្រុសរបស់ខ្លួនគឺជាអ្នកគាំទ្រក្លឹប Barcelona
ថ្មីៗនេះ Luis Diaz ត្រូវបានគេផ្សារភ្ជាប់ទំនាក់ទំនងដ៏គួរឲ្យភ្ញាក់ផ្អើល ជាមួយនឹងការផ្លាស់ទៅកាន់ក្លឹបអ្នកមានបុណ្យ Barcelona ហើយស្របពេលជាមួយគ្នានេះដែរ ឪពុករបស់គាត់បានបង្ហើបនូវរឿងរ៉ាវពិតមួយរបស់ Luis Diaz ដែលគេជាអ្នកគាំទ្រ និងចង់លេងឲ្យក្លឹបយក្សអេស្ប៉ាញមួយនេះថែមទៀតផង។
ឪពុករបស់កីឡាករឆ្នើមនៃក្លឹបហង្សក្រហម Liverpool រូបនេះ ទើបនឹងត្រូវបានគេដោះលែងពីការចាប់ជំរិតកាលពីប៉ុន្មានថ្ងៃមុនប៉ុណ្ណោះ និងបានជួបជុំគ្រួសាររបស់គាត់វិញ។ លោក Luis Manuel Diaz ដែលជាឪពុករបស់ Luis Diaz ត្រូវបានគេសួរអំពីពាក្យចចាមអារ៉ាមពាក់ព័ន្ធនឹងកូនប្រុសរបស់គាត់ជាមួយនឹងការផ្លាស់ទៅ Camp Nou ពេលនោះគាត់បានបញ្ជាក់យ៉ាងច្បាស់ថា កូនប្រុសរបស់គាត់គឺជាអ្នកគាំទ្រដ៏ស្មោះស្ម័គ្រចំពោះក្លឹប Barcelona។
គាត់បានប្រាប់ទៅកាន់ Win Sports ថា៖ “វាជាការពិតដែល Luis Diaz គឺជាអ្នកគាំទ្រក្លឹប Barcelona ដ៏ស្មោះស្ម័គ្រម្នាក់ ហើយសុបិនរបស់គាត់នឹងក្លាយជាការពិត ប្រសិនបើគាត់អាចផ្ទេរទៅទីនោះ។ រហូតមកដល់ពេលនេះ ខ្ញុំចង់អរគុណដល់ Porto និង Liverpool សម្រាប់អ្វីដែលពួកគេបានធ្វើចំពោះគាត់ និងអ្វីដែលគាត់ទទួលបាន។… វានឹងគ្មានបញ្ហាទេ ប្រសិនបើ Luis Diaz មក Barcelona ព្រោះគេជាក្រុមកំពូលមួយ និងជាក្រុមដ៏ល្អបំផុតមួយនៅក្នុងពិភពលោក”។
ប្រភព: Barcablaugranes
-
បាល់ទាត់អន្តរជាតិ5 days ago
Ole Gunnar Solskjaer ត្រៀមឡើងកាន់តំណែងជាគ្រូបង្វឹកថ្មី របស់ក្លឹបយក្សមួយនៅលីគទួរគី
-
បាល់ទាត់អន្តរជាតិ3 days ago
Liverpool ត្រៀមឆក់ឱកាស ចុះហត្ថលេខាលើកីឡាករមួយរូបរបស់ក្លឹប Wolverhampton
-
បាល់ទាត់អន្តរជាតិ3 days ago
Tottenham Hotspur ចាប់អារម្មណ៍ចង់ចុះហត្ថលេខាលើ Milan Skriniar