Connect with us

បាល់ទាត់អន្តរជាតិ

Barcelona ចាប់​អារម្មណ៍​ចង់​បាន​ខ្សែប្រយុទ្ធ​ស្លាប Luis Diaz

Published

on

ក្លឹប​អ្នក​មាន​បុណ្យ Barcelona ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​លើ​ខ្សែ​ប្រយុទ្ធ Luis Diaz របស់ Liverpool ប៉ុន្តែ​គេ​មិន​បាន​ដឹង​ថា ក្លឹប​អេស្ប៉ាញ​មួយ​នេះ​នឹង​ហ៊ាន​ចំណាយ​ប្រាក់​ប៉ុន្មាន​នោះ​ទេ​ ខណៈ​ដែល​បច្ចុប្បន្ន Luis Diaz គឺ​ជា​កីឡាករ​ដ៏​សំខាន់​របស់​ហង្សក្រហម។

កីឡាករ​សញ្ជាតិ​កូឡុំប៊ី​រូប​នេះ ទើប​នឹង​បាន​ផ្លាស់​ទៅ​ទឹកដី Anfield ដោយ​ចាកចេញ​ពី Porto ក្នុង​ឆ្នាំ 2022 ប៉ុណ្ណោះ ប៉ុន្តែ​គាត់​បាន​ក្លាយ​ជា​កីឡាករ​សំខាន់​ភ្លាមៗ​ក្រោម​ការ​ដឹកនាំ​របស់​លោក Jurgen Klopp។ គិត​មក​ទល់​នឹង​ពេល​នេះ Luis Diaz បាន​បង្ហាញ​ខ្លួន​សរុប 85 ប្រកួត​មក​ហើយ សម្រាប់​ហង្សក្រហម​ដោយ​ស៊ុត​បញ្ចូលទី​បាន 22 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 13 លើក។

Luis Diaz នៅ​សល់​កុងត្រា​រយៈពេល 3 ឆ្នាំ​ទៀត​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ប៉ុន្តែ​អ្វីៗ​ក៏​អាច​កើត​ឡើង ស្រប​ពេល​ដែល​ក្លឹប​យក្ស​បារាំង Paris Saint-Germain ក៏​កំពុង​ចាប់​អារម្មណ៍​ជា​ខ្លាំង​លើ​ការ​ហត្ថលេខា​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​ដែរ។ ផ្សេង​ពី​នេះ​ទៀត​យោង​តាម​សារព័ត៌មាន The Mirror បាន​ឲ្យ​ដឹង​ថា Barcelona ក៏​កំពុង​ចង់​បាន Luis Diaz ដូចគ្នា ហើយ​ព្យាយាម​ស្វែង​រក​លទ្ធភាព​នាំយក​គាត់​ទៅ Camp Nou នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​ខាង​មុខ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២