Connect with us

បាល់ទាត់អន្តរជាតិ

កូឡុំប៊ី លុត​ម្ចាស់​ផ្ទះ​អាឡឺម៉ង់ 2-0 ខណៈ​ដែល Luis Diaz ជា​ម្ចាស់​គ្រាប់​បាល់​បើក​ឆាក នៅ​ក្នុង​ការ​ប្រកួត

Published

on

ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ដែល​ពោរពេញ​ដោយ​តារា​ឆ្នើម​ជា​ច្រើន បាន​ចាញ់​ក្រោម​ស្នាដៃ​ក្រុម​ភ្ញៀវ​កូឡុំប៊ី ក្នុង​លទ្ធផល 2 ទល់​នឹង 0 ក្នុង​ជំនួប​មិត្តភាព​អន្តរជាតិ​មួយ កាល​ពី​រំលងអាធ្រាត​យប់​មិញ​នេះ។ ខ្សែ​ប្រយុទ្ធ​របស់​ក្លឹប​ហង្សក្រហម Liverpool និង​ជា​តារា​ឆ្នើម​ប្រចាំ​ក្រុម​ជម្រើស​ជាតិ​កូឡុំប៊ី Luis Diaz គឺ​ជា​ម្ចាស់​គ្រាប់​បាល់​បើក​ឆាក​នៅ​ក្នុង​ការ​ប្រកួត ដោយ​តែត​បញ្ចូលទី​យ៉ាង​ល្អ​នៅ​នាទីទី 54 មុន​ពេល Juan Cuadrado ប៉េណាល់ទី​ថែម​មួយ​គ្រាប់​ទៀត​នៅ​នាទីទី 82។

យ៉ាង​ណា​មិញ 4 ប្រកួត​ចុង​ក្រោយ​របស់​ក្រុម​ជម្រើស​ជាតិ​អាឡឺម៉ង់ ដែល​ដឹកនាំ​ដោយ​លោក Hansi Flick មិន​មាន​ស្ថិតិ​ល្អ​ឡើយ ដោយ​ពួក​គេ​មិន​ស្គាល់​ជ័យ​ជំនះ​ទាល់​តែ​សោះ។ ពួក​គេ​បាន​ចាញ់ បែលហ្សិក, ស្មើ​ជា​មួយ អ៊ុយក្រែន, ចាញ់ ​ប៉ូឡូញ និង​ចុង​ក្រោយ​គឺ​ចាញ់ កូឡុំប៊ី នេះ​ឯង។

អ្នកគាំទ្រ​មិន​សប្បាយ​ចិត្ត​ជា​មួយ​នឹង​លទ្ធផល​នេះ​ឡើយ ខណៈ​ដែល​ក្រុម​ជម្រើស​ជាតិ​របស់​ពួក​គេ​ធ្លាប់​ជា​ក្រុម​ខ្លាំង​មួយ​នៅ​ក្នុង​ចំណោម​ក្រុម​ខ្លាំង​ជា​ច្រើន​ទៀត​នៅ​ទ្វីប​អឺរ៉ុប និង​​ធ្លាប់​ជា​ម្ចាស់​ជើង​ឯក​ដែល​ឈ្នះ World Cup រហូត​ដល់ 4 ដង តិច​ជាង​ប្រេស៊ីល 1 និង​ច្រើន​ជាង​អាហ្សង់ទីន​ដែល​ឈ្នះ​បាន​តែ 3 ដង​ប៉ុណ្ណោះ។

ប្រភព: Bavarianfootballworks

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២