Connect with us

បាល់ទាត់អន្តរជាតិ

Barcelona សុខ​ចិត្ត​ប្រគល់ Raphinha ទៅ​ឲ្យ Newcastle ដើម្បី​ប្ដូរ​យក​ខ្សែបម្រើ​ឆ្នើម​មួយ​រូប

Published

on

ការ​បង្ហាញ​សមត្ថភាព​គ្រប់​ប្រកួត​ពេក​របស់ Oriol Romeu និង​ផល​ប៉ះពាល់​នៃ​ការ​អវត្តមាន​របស់ Frenkie de Jong ដោយ​សារ​តែ​របួស​ក្នុង​ពេល​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ថា ក្លឹប​អ្នក​មាន​បុណ្យ Barcelona នឹង​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ​កណ្តាល​ម្នាក់​ទៀត​នៅ​រដូវកាល​ក្រោយ។

យ៉ាង​ណា​មិញ ក្លឹប​កាតាឡាន់​មាន​គោលដៅ​ចង់​បាន Bruno Guimaraes របស់ Newcastle ដែល​បច្ចុប្បន្ន​ជា​កីឡាករ​កំពូល​ម្នាក់ ក្នុង​ចំណោម​ខ្សែបម្រើ​មួយ​ចំនួន​ទៀត​ក្នុង​ពិភព​បាល់ទាត់។ បច្ចុប្បន្ន​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ​មាន​កុងត្រា​ជាមួយ Newcastle United រហូត​ដល់ ថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2028។

Barcelona ត្រូវ​បាន​គេ​ដឹង​ថា មិន​មាន​លទ្ធភាព​ចុះ​ហត្ថលេខា​លើ Bruno Guimaraes ឡើយ ដោយ​សារ​តែ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់​ពួក​គេ ប៉ុន្តែ​ក្លឹប​យក្ស​អេស្ប៉ាញ​មួយ​នេះ​អាច​នឹង​មាន​ការ​កែ​ច្នៃ​ប្រឌិត​លើ​រឿង​នេះ​បាន។ យោងតាម​របាយការណ៍​ពី Mundo Deportivo អះអាង​ថា Barcelona មាន​លទ្ធភាព​ផ្ទេរ Bruno Guimaraes ដោយ​វា​ជា​កិច្ច​ព្រមព្រៀង​ដោះដូរ​ខ្សែបម្រើ​រូប​នេះ​ជាមួយ Raphinha។ ក្លឹប​អ្នក​មាន​បុណ្យ Barcelona អាច​នឹង​ថែម​ប្រាក់​បន្តិច​បន្តួច​ទៅ​ឲ្យ Newcastle ប្រសិន​បើ Guimaraes មាន​បំណង​​ក្នុង​ការ​ចង់​ផ្លាស់​ទៅ Camp Nou ដែរ។

ប្រភព: Barcablaugranes

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២