Connect with us

បាល់ទាត់អន្តរជាតិ

Dominik Szoboszlai ត្រូវ​បាន​មិត្ត​រួម​ក្រុម​របស់​ខ្លួន​ប្រៀប​ប្រដូច​ទៅ​នឹង Lionel Messi

Published

on

តារា​ឆ្នើម​របស់​ក្លឹប​ហង្សក្រហម Liverpool គឺ​កីឡាករ Dominik Szoboszlai ត្រូវ​បាន​គេ​ប្រៀប​ធៀប​ទៅ​នឹង​វីរបុរស​របស់ Barcelona គឺ​កីឡាករ Lionel Messi បន្ទាប់​ពី​ការ​បង្ហាញ​ទម្រង់​លេង​ដ៏​អស្ចារ្យ​របស់​គាត់ សម្រាប់​ប្រទេស​ហុងគ្រី ក្នុង​ការ​ប្រកួត​ទល់​នឹង​ម៉ុងតេណេហ្គ្រោ កាល​ពី​ពេល​ថ្មីៗ​នេះ។

យ៉ាង​ណា​មិញ ហុងគ្រី​បាន​បញ្ចប់​យុទ្ធនាការ​ជម្រុះ Euro 2024 របស់​ពួក​គេ​ជាមួយ​នឹង​ជ័យ​ជម្នះ 3-1 លើ​ក្រុម​ជម្រើស​ជាតិ​ម៉ុងតេណេហ្គ្រោ កាល​ពី​ថ្ងៃ​អាទិត្យ​សប្ដាហ៍​មុន។ ហុងគ្រី​បាន​ឆ្លង​ផុត​វគ្គ​ចែកពូល និង​មាន​កៅអី​សម្រាប់​ការ​ប្រកួត​នៅ​ឆ្នាំ​ក្រោយ។ ប៉ុន្តែ​អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ Szoboszlai រក​បាន​គ្រាប់​បាល់ 2 គ្រាប់​ម្នាក់​ឯង​ដ៏​អស្ចារ្យ។

ជា​មួយ​នឹង​ទម្រង់​លេង​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍ពី Szoboszlai អ្នកចាំទី​សញ្ជាតិ​ហុងគ្រី Denes Dibusz បាន​ធ្វើ​ការ​សរសើរ​យ៉ាង​ខ្លាំង​ចំពោះ​មិត្ត​រួម​ក្រុម​របស់​ខ្លួន ខណៈ​ដែល​គាត់​បាន​ប្រៀបធៀប​គេ​ទៅ​នឹង​កំពូល​កីឡាករ​អាហ្សង់ទីន Lionel Messi ថែម​ទៀត​ផង។

ថ្លែង​ទៅ​កាន់ Index ក្រោយ​ការ​ប្រកួត Denes Dibusz បាន​និយាយ​ថា៖ “អ្នក​មាន​អារម្មណ៍​ដូច​គ្នា​ចំពោះ​គាត់ គឺ​ដូច​ពេល​ដែល Lionel Messi លេង​បាន​ល្អ​បំផុត​នៅ Barcelona កាល​ពី​ប៉ុន្មាន​ឆ្នាំ​មុន។… គាត់ (Szoboszlai) ជា​កីឡាករ​ដែល​មាន​កម្រិត​អស្ចារ្យ​មិន​គួរ​ឲ្យ​ជឿ និង​ជា​កាពីតែន​ក្រុម​ដ៏​អស្ចារ្យ​នៅ​លើ​ទីលាន​ប្រកួត”។

ប្រភព: GOAL

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២