Connect with us

បាល់ទាត់អន្តរជាតិ

Barcelona អាច​នឹង​ខកខាន​ឱកាស​ផ្ទេរ Messinho ដោយ​សារ​តែ​ភាព​មិន​ច្បាស់លាស់​របស់​ខ្លួន

Published

on

សំណើរ​ផ្ទេរ​របស់​ក្លឹប​អ្នក​មានបុណ្យ Barcelona សម្រាប់​ការ​ទិញ​យក​ខ្សែប្រយុទ្ធ​​ស្លាបវ័យ 16 ឆ្នាំ​របស់​ក្លឹប Palmeiras គឺ​កីឡាករ Estevao Willian ត្រូវ​បាន​គេ​អះអាង​ថា កំពុង​ស្ថិត​ក្នុង​ចំណុច​បរាជ័យ ដោយ​សារ​តែ​ភាព​មិន​ច្បាស់លាស់​របស់​ពួក​គេ។

យ៉ាង​ណា​មិញ ក្លឹប​ម្ចាស់​ជើង​ឯក​របស់​អេស្ប៉ាញ Barcelona ត្រូវ​បាន​គេ​ដឹង​ថា នឹង​ប្រជែង​ឈ្នះ​ក្លឹប​កំពូលៗ​ផ្សេង​ទៀត​ក្នុង​តំបន់​អឺរ៉ុប ដែល​អាច​នាំ​យក​កីឡាករ​ដ៏​មាន​ទេពកោសល្យ​វ័យ 16 ឆ្នាំ​រូប​នេះ​ចូល​មក​ក្នុង​ក្រុម​របស់​ខ្លួន។

កីឡាករ​ដែល​កើត​ក្នុង​ឆ្នាំ 2007 រូប​នេះ បាន​បង្ហាញ​ខ្លួនដ៏​លេចធ្លោរ​ក្នុង​ការ​ប្រកួត​បាល់ទាត់​ពិភពលោក​ក្នុង​ក្រុម​យុវជន​របស់​ប្រេស៊ីល ដោយ​ស៊ុត​បញ្ចូលទី​បាន 3 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 3 ដង ខណៈ​ដែល​ប្រទេស​របស់​គាត់​ក៏​បាន​ឡើង​ទៅ​កាន់​វគ្គ 8 ក្រុម​ចុង​ក្រោយ​ផង​ដែរ។

យោងតាម​សារព័ត៌មាន Mundo Deportivo បាន​ឲ្យ​ដឹង​ថា ក្លឹប​បិសាចក្រហម Manchester United, Paris Saint-Germain, Manchester City និង Barcelona សុទ្ធតែ​ជា​ក្លឹប​ដែល​ចង់​បាន​កីឡាករ​វ័យ​ក្មេង​ដែល​គេ​ដាក់​រហស្សនាម​ថា “Messinho” រូប​នេះ។ Estevao ត្រូវ​​បាន​គេ​និយាយ​ថា មាន​ចិត្ត​ចង់​ផ្លាស់​ទៅ​លេង​នៅ Camp Nou ជាង​ទៅ​កន្លែង​ផ្សេងៗ ព្រោះ Barcelona ជា​ក្លឹប​ដែល​​គាត់ ​និង​ឪពុក​របស់​គាត់​ពេញ​ចិត្ត។

ទន្ទឹម​នឹង​នេះ​ដែរ Palmeiras ដែល​ជា​ក្លឹប​បច្ចុប្បន្ន​របស់ Estevao ចង់​ឲ្យ​គាត់​សម្រេច​ចិត្តដោយ​ខ្លួន​ឯង​ថា ចង់​ចាកចេញ​ទៅ​ក្លឹប​ណា​មួយ។ ដោយ​ឡែក Barcelona មិន​ទាន់​រៀបចំ​កិច្ច​ព្រមព្រៀង​ជា​ផ្លូវការ​ណាមួយ​ដើម្បី​ចុះហត្ថលេខា​លើ​កីឡាករ​រូបនេះ​ទេ ដោយសារ​បញ្ហា​ហិរញ្ញ​វត្ថុ​ដ៏​រុំារ៉ៃ​របស់​ពួកគេ។ ដូច្នេះ ការ​ចុះ​ហត្ថលេខា​លើ Estevao នឹង​ពិបាក​កាន់​តែ​ខ្លាំង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២