បាល់ទាត់អន្តរជាតិ
Newcastle ត្រៀមនាំយក Hugo Ekitike ពី Ligue 1

ក្លឹបសារិកាព្រៃ Newcastle United កំពុងមានទំនុកចិត្តថា ពួកគេនឹងបញ្ចប់កិច្ចព្រមព្រៀងឆាប់ៗនេះ ក្នុងការនាំយកខ្សែប្រយុទ្ធសញ្ជាតិបារាំង Hugo Ekitike (របាយការណ៍ពី 90 Min)។
យ៉ាងណាមិញ Hugo Ekitike ត្រូវបានគេរំពឹងទុកថា ជាខ្សែប្រយុទ្ធដែលកំពុងមានទម្រង់លេងលេចធ្លោរខ្លាំង ហើយជាកីឡាករដែលលោក Eddie Howe គ្រូបង្វឹកក្រុម Newcastle ធ្លាប់ចង់បានចាប់តាំងពីខែធ្នូឆ្នាំមុនមកម្ល៉េះ។
ដោយឡែក ទំនាក់ទំនងរវាងក្លឹប Reims និង Newcastle បានបន្តអស់រយៈពេលជាច្រើនខែមកហើយ ដោយគ្រប់គ្នាសង្ឃឹមថា កិច្ចពិភាក្សានឹងបញ្ចប់ក្នុងពេលឆាប់ៗនេះ។
មិនមែនតែក្លឹប Newcastle មួយប៉ុណ្ណោះទេ ដែលកំពុងចង់បាន Ekitike ប៉ុន្តែមានក្លឹបធំៗជាច្រើនទៀត កំពុងដាក់ការតាមដានកីឡាកររូបនេះដែរដែលមានដូចជា Manchester United, Manchester City, Chelsea, Juventus និង Borussia Dortmund។
ប្រភព: 90 Min
-
បាល់ទាត់អន្តរជាតិ3 days ago
Barcelona ត្រៀមទទួលបានខ្សែការពារចំណូលថ្មីមួយរូប ដោយមិនចំណាយលុយផ្ទេរ
-
បាល់ទាត់អន្តរជាតិ2 days ago
ប្រសិនបើមិនអាចចុះហត្ថលេខាលើ Jude Bellingham បានទេ នោះ Real Madrid នឹងផ្ទេរខ្សែបម្រើរូបនេះជំនួសវិញ
-
បាល់ទាត់អន្តរជាតិ2 days ago
Barcelona ប្រឈមនឹងការបាត់បង់ខ្សែបម្រើ Pablo Gavi នៅចុងបញ្ចប់នៃរដូវកាលនេះ