បាល់ទាត់អន្តរជាតិ
Newcastle បញ្ចប់កំណត់ត្រាមិនដែលចាញ់របស់ Arsenal នៅ Premier League រដូវកាលនេះ!!!
នៅទីបំផុតក្លឹបកាំភ្លើងធំ Arsenal បានស្គាល់បរាជ័យជាលើកដំបូងនៅក្នុងការប្រកួតក្របខណ្ឌ Premier League រដូវកាលនេះ បន្ទាប់ពីត្រូវបានក្រុមម្ចាស់ផ្ទះ Newcastle United លុតដោយលទ្ធផល 1 ទល់នឹង 0 កាលពីរំលងអាធ្រាតយប់មិញនេះ។ បច្ចុប្បន្ន Arsenal បានធ្លាក់មកឈរនៅចំណាត់ថ្នាក់លេខ 3 ខណៈដែល Man City ឡើងទៅកាន់កំពូលតារាងបណ្ដោះអាសន្ន។
គ្រាប់បាល់ស៊ុតបញ្ចូលទីក្នុងតង់ទី 2 របស់ Anthony Gordon បានធ្វើឲ្យ Newcastle United គ្រប់គ្រាន់ក្នុងការទទួលបាន 3 ពិន្ទុ ស្របពេលដែលខ្សែការពាររបស់ពួកគេធ្វើបានយ៉ាងល្អ ដោយមិនឲ្យ Arsenal ស៊ុតតាមស្មើបានឡើយ ហើយបណ្ដោយឲ្យលទ្ធផលនោះអូសបន្លាយរហូតដល់ចប់ការប្រកួត។
ការអវត្តមានរបស់កាពីតែនក្រុម Martin Odegaard បានធ្វើឲ្យទម្រង់លេងរបស់ Arsenal ហាក់ខុសប្លែក និងធ្លាក់ចុះបន្តិច ខណៈដែលក្រុមម្ចាស់ផ្ទះ Newcastle United ក៏បានអវត្តមានខ្សែប្រយុទ្ធសំខាន់ Alexander Isak ដែលកំពុងមានបញ្ហារបួសដែរ។ ទោះជាយ៉ាងណា ទម្រង់លេងរបស់ពួកគេនៅល្អគ្រប់គ្រាន់ ដើម្បីអាចទទួលបាន 3 ពិន្ទុពី Arsenal ដែលជាការប្រកួតសន្សំពិន្ទុដ៏សំខាន់។
ប្រភព: BBC