Connect with us

បាល់ទាត់អន្តរជាតិ

ប្រធាន​ក្លឹប Al Khelaifi លើក​ឡើង​ថា៖ ខ្សែប្រយុទ្ធ​ល្អ​បំផុត​គឺ Kylian Mbappe ហើយ​ក្លឹប​ល្អ​បំផុត​សម្រាប់​គេ​គឺ PSG

Published

on

ប្រធាន​ក្លឹប Paris Saint-Germain លោក Nasser Al Khelaifi បាន​បង្ហាញ​ពី​បំណង​ចង់​រក្សា​ទុក​ខ្សែប្រយុទ្ធ Kylian Mbappe បន្ត​ទៀត ស្រប​ពេល​ដែល​មាន​កីឡាករ​ឆ្នើម​រូប​នេះ​មាន​ការ​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង​ពី​ក្លឹប Real Madrid និង Liverpool។

កីឡាករ​វ័យ 25 ឆ្នាំ​រូបនេះ​ត្រូវ​បាន​ផ្សារ​ភ្ជាប់​ជា​បន្ត​បន្ទាប់ តាំង​ពី​ដើម​រដូវកាល​មក​ម្ល៉េះ ជាមួយ​នឹង​ការ​ចាកចេញ​ពី Parc des Princes ហើយ​គាត់​នៅ​តែ​ស្ថិត​ក្នុង​ស្ថានភាព​នៃ​អនាគត​ក្នុង​អាជីព​បាល់ទាត់​​មិន​ច្បាស់​លាស់​ជាមួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ខណៈ​ដែល​កុងត្រា​របស់​គាត់​ជាមួយ PSG នឹង​ផុត​កំណត់​នៅ​ក្នុង​ខែ​មិថុនា ពាក់​កណ្ដាល​ឆ្នាំ​នេះ។

ថ្លែង​នៅ​លើ​កម្មវិធី​ផ្សាយ​មួយរបស់ RMC Sport ប្រធាន​ក្លឹប PSG លោក Al Khelaifi បាន​និយាយ​ថា៖ “ខ្ញុំ​នឹង​មិន​លាក់​បាំង​ឡើយ​ថា ខ្ញុំ​ចង់​ឲ្យ Mbappe ស្នាក់​នៅ។ កីឡាករ​ល្អ​បំផុត​នៅ​លើ​ពិភព​លោក​គឺ Kylian Mbappe ហើយ​ក្លឹប​ល្អ​បំផុត​សម្រាប់​គាត់​គឺ PSG”។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២