បាល់ទាត់អន្តរជាតិ
កីឡាករសំខាន់ៗ 3 រូបរបស់ Man United ជាពីរបួស ទាន់ពេលនៃការប្រកួតទល់នឹង Tottenham Hotspur នៅចុងសប្ដាហ៍នេះ
គ្រូបង្វឹករបស់ក្លឹបបិសាចក្រហម Manchester United លោក Erik ten Hag បាននិយាយថា ខ្សែការពារ Luke Shaw, Christian Eriksen និង Harry Maguire នឹងជាពីរបួស ហើយអាចមានវត្តមានសម្រាប់ការប្រកួត Premier League នៅថ្ងៃអាទិត្យសប្ដាហ៍នេះ ដែលត្រូវប៉ះជាមួយក្រុមភ្ញៀវ Tottenham Hotspur។
យ៉ាងណាមិញ សម្រាប់ Luke Shaw បានអវត្តមានពីការប្រកួត 3 លើកចុងក្រោយសម្រាប់បិសាចក្រហម ជាមួយនឹងបញ្ហារបួសដែលមិនបានបញ្ជាក់ច្បាស់លាស់ ហើយថ្មីៗនេះគេក៏បានអវត្តមាននៅក្នុងការប្រកួតទល់នឹង Wigan Athletic ក្នុងពានរង្វាន់ FA Cup ផងដែរ។
ទន្ទឹមនឹងនេះ Christian Eriksen ក៏មិនមានវត្តមានដូចគ្នា សម្រាប់ការប្រកួតជាមួយ Wigan Athletic ដោយសារជម្ងឺ ខណៈដែល Maguire មិនមានវត្តមានតាំងពីមានបញ្ហាក្រលៀនក្នុងការប្រកួត UEFA Champions League ជាមួយ Bayern Munich កាលពីថ្ងៃទី 12 ខែធ្នូ ឆ្នាំមុនមកម្ល៉េះ។
ប្រភព: Sportskeeda