បាល់ទាត់អន្តរជាតិ
PSG ដាក់សំណើរដោយផ្ដល់ Mukiele និងទឹកប្រាក់មួយចំនួនទៀតដើម្បីប្ដូរយក Kimmich
ក្លឹបយក្សបារាំង PSG បានចាប់អារម្មណ៍ក្នុងការចុះហត្ថលេខាលើខ្សែបម្រើ Joshua Kimmich របស់ Bayern Munich (នេះបើតាមរបាយការណ៍របស់ L’Equipe)។ យោងតាមប្រភពច្បាស់លាស់មួយបានអះអាងថា PSG បានត្រៀមខ្លួនរួចជាស្រេច ក្នុងការដាក់សំណើរដោយឲ្យខ្សែការពារ Nordi Mukiele និងទឹកប្រាក់មួយចំនួនទៀតដើម្បីប្ដូរយក Kimmich ដែលជាខ្សែបម្រើឆ្នើមមួយរូបប្រចាំទឹកដីអាឡឺម៉ង់។
យ៉ាងណាមិញ Joshua Kimmich អាចចាត់ទុកជាកីឡាករចាស់វស្សាមួយរូបរបស់ Bayern Munich ដោយគាត់បានលេងឲ្យក្លឹបនេះ តាំងពីឆ្នាំ 2015 មកម្ល៉េះ។ កុងត្រាបច្ចុប្បន្នរបស់កីឡាករវ័យ 28 ឆ្នាំរូបនេះ ជាមួយក្លឹបរបស់ខ្លួនមានសុពលភាពរហូតដល់ឆ្នាំ 2025 ខណៈដែលតម្លៃផ្ទេររបស់គាត់អាចមានតម្លៃ 75 លានអឺរ៉ូ (យោងតាមការប៉ាន់ស្មានរបស់ Transfermarkt)។
ដោយឡែកសម្រាប់ខ្សែការពារ Nordi Mukiele មិនមែនជាកីឡាករសំខាន់របស់ PSG ឡើយ ស្របពេលដែលនៅរដូវកាលនេះ គាត់បានបង្ហាញខ្លួនត្រឹមតែ 7 ប្រកួតប៉ុណ្ណោះនៅ Ligue 1 ក្នុងចំណោម 17 ប្រកួត។ ខ្សែការពារស្លាបរូបនេះ ត្រូវបានគ្រូបង្វឹករបស់ក្លឹបគឺលោក Luis Enrique ចាត់ទុកជាបេក្ខភាពបម្រុងតែប៉ុណ្ណោះ។
ប្រភព: Telecomasia
-
បាល់ទាត់អន្តរជាតិ4 days ago
ផ្លូវការណ៍៖ West Ham ប្រកាសតែងតាំង Graham Potter ជាគ្រូបង្វឹកថ្មីរបស់ខ្លួន
-
បាល់ទាត់អន្តរជាតិ4 days ago
Cristiano Ronaldo ស្នើរឲ្យក្លឹប Al-Nassr ចុះហត្ថលេខាលើកីឡាករមួយរូបរបស់បិសាចក្រហម
-
បាល់ទាត់អន្តរជាតិ2 days ago
កីឡាករ 2 រូបរបស់ Barcelona កំពុងស្ថិតក្នុងរ៉ាដានៃការចង់បានរបស់ក្លឹបនៅអារ៉ាប៊ីសាអូឌីត