Connect with us

បាល់ទាត់អន្តរជាតិ

Anthony Martial បដិសេធ​មិន​ចាកចេញ​ពី Man United

Published

on

ខ្សែប្រយុទ្ធ Anthony Martial ត្រូវ​បាន​គេ​រាយការណ៍​ថា មិន​ចាប់​អារម្មណ៍​ក្នុង​ការ​ចាកចេញ​ពី​ក្លឹប​របស់​ខ្លួន Manchester United ក្នុង​អំឡុង​ពេល​នៃ​ទីផ្សារ​ដោះដូរ​កីឡាករ​នា​ខែ​មករា​នេះ​ទេ ហើយ​គាត់​បាន​ច្រានចោល​ការ​ចាប់​អារម្មណ៍​ពី​ក្លឹប​ផ្សេងៗ​ទាំង​អស់​ដែល​ចង់​បាន​គាត់​ផង​ដែរ។

កុងត្រា​បច្ចុប្បន្ន​របស់​កីឡាករ​សញ្ជាតិ​បារាំង​រូប​នេះ​នៅ Old Trafford នឹង​ត្រូវ​ផុត​កំណត់​នៅ​ចុង​ខែ​មិថុនា ពាក់​កណ្ដាល​ឆ្នាំ​នេះ ហើយ​បិសាចក្រហម​បាន​បដិសេធ​ជម្រើស​ក្នុង​ការ​បន្ត​កុងត្រា​ថ្មី​បន្ថែម​រយៈពេល 12 ខែ​ទៀត​សម្រាប់​គាត់។ ដូច្នេះ​ហើយ Anthony Martial នឹង​ក្លាយ​ជា​កីឡាករ​ដែល​គ្មាន​តម្លៃ​ខ្លួន​នៅ​ពេល​ចប់​រដូវកាល​នេះ។

ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​ជឿ​ថា បាន​បើក​ចំហ​សម្រាប់​ការ​លក់ Anthony Martial ហើយ​បើ​យោងតាម​សារព័ត៌មាន Sky Sports បាន​ឲ្យ​ដឹងថា ក្លឹប Fenerbahce, Marseille និង​ក្លឹបមក​ពី Saudi Pro League ក៏​ចង់​បាន​ខ្សែប្រយុទ្ធ​កណ្ដាល​រូប​នេះ​ដែរ។

ប្រសិន​បើ Anthony Martial ចាកចេញ​នៅ​ដើម​ឆ្នាំ​នេះ បិសាចក្រហម​នឹង​អាច​ចំណេញ​ផ្នែក​ហិរញ្ញវត្ថុ ហើយ​ថែម​ទាំង​ទទួល​បាន​ប្រាក់​ចំណូល​ពី​ការ​លក់​គាត់ ក្នុង​នាម​ជា​កីឡាករ​ដែល​មិន​ទាន់​ផុត​កុងត្រា​ជាមួយ​ក្លឹប។ ទោះ​ជា​យ៉ាង​ណា កីឡាករ​វ័យ 28 ឆ្នាំ​រូប​នេះ​មិន​ចាកចេញ​ឡើយ ហើយ​បន្ត​នៅ​រហូត​ផុត​កុងត្រា​ជាមួយ​ក្លឹប​តែ​ម្ដង។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២