Connect with us

បាល់ទាត់អន្តរជាតិ

Hannibal Mejbri ត្រៀម​ចាកចេញ​ទៅ​ចូលរួម​ជាមួយ Sevilla

Published

on

ខ្សែបម្រើ Hannibal Mejbri របស់​ក្លឹប​បិសាចក្រហម Manchester United ត្រូវ​បាន​គេ​រាយការណ៍​ថា កំពុង​ពេញ​ចិត្ត​នឹង​ជម្រើស​ក្នុង​ការ​ផ្លាស់​ទៅ​កាន់​ក្លឹប Sevilla។ យ៉ាង​ណា​មិញ គេ​បាន​ដឹង​ថា កីឡាករ​វ័យ​ក្មេង​រូប​នេះ​ក៏​មាន​ជម្រើស​ក្នុង​ការ​ចូលរួម​ជាមួយ Everton ដែរ ប៉ុន្តែ​គាត់​នឹង​សម្រេច​ចិត្ត​ទៅ​លេង​នៅ​ទឹកដី​អេស្ប៉ាញ​ជំនួស​វិញ។

កីឡាករ​សញ្ជាតិ​ទុយនីស៊ី​រូបនេះ​បាន​កសាង​កេរ្តិ៍​ឈ្មោះ​ដ៏​លេច​ធ្លោរ ពេល​លេង​នៅ​ក្នុង​ក្របខ័ណ្ឌ Championship ជាមួយ Birmingham City កាល​ពី​រដូវកាល​មុន ប៉ុន្តែពេល​ត្រឡប់​មក​ចូលរួម​ជាមួយ​បិសាចក្រហម​វិញ គាត់​ត្រូវ​​បានប្រើប្រាស់​ជា​ជម្រើស​បន្ទាប់​បន្សំ និង​បង្ហាញ​សមត្ថភាព​បាន​ត្រឹមតែ 10 ប្រកួត​ប៉ុណ្ណោះ ក្នុង​ឆ្នាំ 2023-2024 នេះ។

ជាក់​ស្ដែង​ស្ថានភាព​បែប​នេះ មិន​អាច​ឲ្យ Hannibal Mejbri បន្ត​នៅ​ជា​មួយ​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន​ទៀត​បាន​ឡើយ ហើយ​ពេល​នេះទាំង Sevilla និង Everton ត្រូវ​បាន​ផ្សារភ្ជាប់​យ៉ាង​ខ្លាំង​ជាមួយ​ការ​ខ្ចី​ជើង​កីឡាករ​វ័យ 20 ឆ្នាំ​រូប​នេះ។ យោង​តាម​សារព័ត៌មាន Manchester Evening News បាន​ឲ្យ​ដឹង​ថា Hannibal Mejbri មាន​បំណង​ងាក​ទៅ​រក​ការ​ផ្ទេរ​ទៅ​កាន់​ទឹកដី La Liga របស់​អេស្ប៉ាញ ជា​ជាង​ការ​ចូលរួម​ជា​មួយ​ក្លឹប​ជា​គូ​ប្រជែង Everton ដែល​ស្ថិត​ក្នុង​លីគ​ជាមួយ​គ្នា។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២