Connect with us

បាល់ទាត់អន្តរជាតិ

អស់​សង្ឃឹម​ពិបាក​ផ្ទេរ Ivan Toney ពេល​នេះ Arsenal បង្វែរ​គោលដៅ​លើ​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់​ផ្សេង​ទៀត​របស់​ក្លឹប Bologna

Published

on

ក្លឹប​កាំភ្លើងធំ Arsenal កំពុង​ពិចារណា​លើ​ការ​ផ្ទេរ​ខ្សែប្រយុទ្ធ​របស់​ក្លឹប Bologna គឺ​កីឡាករ Joshua Zirkzee ជា​ជម្រើស​មួយ​ផ្សេង​ទៀត បន្ទាប់​ពី​ការ​ផ្ទេរ​ដែល​ប្រហែល​ជាមិន​ជោគជ័យ​លើ Ivan Toney របស់ Brentford។

គ្មាន​ការ​លាក់​បាំង​ឡើយ ដែល​គ្រូបង្វឹក​របស់ Arsenal លោក Mikel Arteta ចង់​បន្ថែម​ខ្សែ​ប្រយុទ្ធ​កណ្ដាល​យ៉ាង​ហោច​ណាស់​ម្នាក់​ទៀត ទៅ​ក្នុង​ក្រុម​របស់​គាត់​នៅ​ដើម​ឆ្នាំ​នេះ ស្រប​ពេល​ដែល​កីឡាករ 2 រូប​ដំបូង​ដែល​ពួក​គេ​ចង់​បាន​ខ្លាំង​បំផុត​គឺ Ivan Toney និង Victor Osimhen។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ក្តី​បារម្ភ​ផ្នែក​ខុស​ច្បាស់​ហិរញ្ញវត្ថុ (FFP) អាច​នឹង​ដាក់​កម្រិត​លើ​ការ​ចំណាយ​របស់ Arsenal ក្នុង​អំឡុង​ទីផ្សារ​ដោះដូរ​កីឡាករ​ខែ​មករា​នេះ។ ដូច្នេះ​ហើយ មាន​ន័យថា Arsenal នឹង​មិន​អាច​ទិញ​កីឡាករ​ណា​ដែល​មាន​តម្លៃ​ខ្លួន​ខ្ពស់​ឡើយ ហើយ Ivan Toney និង Victor Osimhen ដែល​សុទ្ធ​តែ​ជា​កីឡាករ​ឡើង​ជើង​នោះ នឹង​មាន​ថ្លៃ​ផ្ទេរ​ខ្ពស់​បំផុត។

យោងតាម​សារព័ត៌មាន The Telegraph បាន​ឲ្យ​ដឹង​ថា Zirkzee កំពុង​ស្ថិត​នៅ​លើ​រ៉ាដា​របស់ Arsenal ស្រប​ពេល​ដែល​កីឡាករ​ឆ្នើម​រូប​នេះ​កំពុង​លេច​ធ្លោរ​ខ្លាំង​ក្នុង​ក្របខ័ណ្ឌ Serie A។ គេ​បាន​ដឹង​ថា ក្លឹប Bologna នឹង​កំណត់​តម្លៃ 50 លានផោន​សម្រាប់​កីឡាករ​វ័យ 22 ឆ្នាំ​រូប​នេះ ដែល​ជា​តម្លៃ​អាច​ឲ្យ Arsenal ពិចារណា​បាន។

ប្រភព: Dailypost NG

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២