Connect with us

បាល់ទាត់អន្តរជាតិ

Liverpool និង Chelsea ចាប់​អារម្មណ៍​ខ្លាំង​លើ Guimaraes

Published

on

ក្លឹប​ហង្សក្រហម Liverpool និង​តោខៀវ Chelsea ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ចាប់​អារម្មណ៍​ខ្លាំង ក្នុង​ការ​ចុះ​ហត្ថលេខា​លើ​ខ្សែបម្រើ Bruno Guimaraes របស់​ក្លឹប Newcastle United។ ពិត​ជា​គ្មាន​ការ​លាក់​បាំង​ឡើយ ដែល​កីឡាករ​សញ្ជាតិ​ប្រេស៊ីល​រូប​នេះ ត្រូវ​បាន​ក្លឹប​ធំៗ​ជា​ច្រើន​ចាប់​អារម្មណ៍​ចង់​បាន ព្រោះ​តែ​ទម្រង់​លេង​ដ៏​លេច​ធ្លោរ​របស់​គាត់។

កីឡាករវ័យ 26 ឆ្នាំ​រូបនេះ​បាន​ក្លាយ​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្រោម​ការ​ដឹកនាំ​របស់​គ្រូ​បង្វឹក​លោក Eddie Howe។ Bruno Guimaraes តែងតែ​ជា​ជម្រើស​ដ៏​សំខាន់​របស់​ក្រុម ចាប់​តាំង​​មក​ដល់​របស់​គាត់​ក្នុង ខែ​មករា ឆ្នាំ 2022។ គិត​មក​ទល់​នឹង​ពេល​នេះ គាត់​បាន​បង្ហាញ​ខ្លួន​ចំនួន 86 ប្រកួត​មក​ហើយ​សម្រាប់ Newcastle ដោយ​ស៊ុត​បញ្ចូលទី​បាន 11 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន​ចំនួន 9 ដង។

ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ ពេល​នេះ Newcastle បាន​ជួប​នឹង​ហានិភ័យពាក់​ព័ន្ធ​នឹង​ច្បាប់​ប្រាក់​ចំណូល​ចំណាយ ហើយ​ពួក​គេ​ត្រូវ​បាន​គេ​ដឹង​ថា នឹង​ត្រូវ​បង្ខំ​ចិត្ត​លក់​កីឡាករ​ឆ្នើម​ដែល​មាន​ប្រាក់​ពលកម្ម​ថ្លៃ យ៉ាង​ហោច​ណាស់​ម្នាក់ ហើយ Bruno Guimaraes ជា​បេក្ខភាព​កីឡាករ​ដែល​អាច​លក់​ចេញ​ផង​ដែរ។

យោងតាម​សារ​ព័ត៌មាន​អេស្ប៉ាញ Diario AS បាន​ឲ្យ​ដឹង​ថា Liverpool និង Chelsea ជា​ក្លឹប​ធំ 2 នៅ​អង់គ្លេស ដែល​កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​លើ​ខ្សែបម្រើ​ឆ្នើម Bruno Guimaraes។ ដូចគ្នា​នេះ​ដែរ Newcastle នឹង​ពិចារ​ណាលក់ Guimaraes នៅ​រដូវក្តៅ​នេះ ជាមួយ​នឹង​លក្ខខណ្ឌ​ផ្ទេរ​ចេញ​ដែល​ត្រូវ​បាន​គេ​ប៉ាន់​ស្មាន​ថា ប្រហែល​ជា​ខ្ទង់ 115 លានអឺរ៉ូ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២