Connect with us

បាល់ទាត់អន្តរជាតិ

De Bruyne ប្ដូរ​ចូល 20 នាទី​ចុង​ក្រោយ ជួយ​ឲ្យ Man City វាយ​បក​យក​ឈ្នះ Newcastle 3-2

Published

on

ខ្សែបម្រើ Kevin De Bruyne បាន​ក្លាយ​ជា​តួអង្គ​ដ៏​សំខាន់ បន្ទាប់​ពី​វិល​ត្រឡប់​មក​កាន់​ទីលាន​វិញ ក្រោយ​ខកខាន​ការ​ប្រកួត​មួយ​រយៈ​ដោយ​សារ​របួស។ កីឡាករ​ឆ្នើម​រូប​នេះ បាន​ប្ដូរ​ចូល​នៅ​នាទីទី 70 ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ Premier League អំឡុង​ពេល​ដែល Man City ត្រូវ​បាន Newcastle នាំ​មុខ​មុន 2-1។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ Kevin De Bruyne បាន​ផ្លាស់ប្ដូរ​វាសនា​ទាំង​ស្រុង​សម្រាប់​ក្រុម​របស់​ខ្លួន ដោយ​ស៊ុត​បាល់​បញ្ចូល​ទី​បាន 1 គ្រាប់ និង Assist 1 ខណៈ​ដែល Manchester City បាន​បញ្ចប់​ទៅ​ដោយ​ទទួល​បាន​ជ័យជម្នះ 3-2 លើ​ក្រុម​ម្ចាស់​ផ្ទះ Newcastle United។

លទ្ធផល​នេះ​បាន​ធ្វើ​ឲ្យ Man City ឡើង​ទៅ​ឈរ​នៅ​ចំណាត់​ថ្នាក់​លេខ 2 បណ្ដោះ​អាសន្ន ក្នុង​តារាង Premier League ដោយមាន 43 ពិន្ទុ និង​ដេញ​តាម​ពី​ក្រោយ​ក្រុម​កំពូល​តារាង Liverpool ត្រឹម​តែ 2 ពិន្ទុ​ប៉ុណ្ណោះ។ ដោយ​ឡែក​សម្រាប់ Newcastle បន្ទាប់​ពី​បរាជ័យ ពួក​គេ​បាន​ធ្លាក់​ទៅ​ស្ថិត​នៅ​លេខរៀង​ទី 10 ដោយ​មាន 29 ពិន្ទុ ស្រប​ពេល​ដែល​ទម្រង់​លេង​​ក្រុម​របស់​ពួក​គេ​កំពុង​ធ្លាក់​ចុះ ហើយ​ក៏​មាន​កីឡាករ​សំខាន់ៗ​បាន​រងរបួស​ផង​ដែរ។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២