Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid អាច​នឹង​ពិចារណា​លក់ Vinicius Jr ទៅ​ឲ្យ Man United

Published

on

ក្លឹប​បិសាចក្រហម Manchester United របស់​អង់គ្លេស កំពុង​បង្ហាញ​ចំណាប់​អារម្មណ៍​យ៉ាង​ខ្លាំង​ទៅ​លើ​ខ្សែ​ប្រយុទ្ធ​ស្លាប​សញ្ជាតិ​ប្រេស៊ីល Vinicius Jr របស់​ក្លឹប Real Madrid (នេះ​បើ​យោង​តាម​របាយការណ៍​ដែល​បាន​ចុះ​ផ្សាយ​ដោយ Fichajes)។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ក្លឹប​អធិរាជស Real Madrid មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ ក្នុង​ការ​លក់​គាត់​ឲ្យ​ចាកចេញ​ទៅ​ទឹកដី​អង់គ្លេស ដោយ​សារ​តែ​ពួក​គេ នឹង​ចុះ​ហត្ថលេខា​លើ​ខ្សែប្រយុទ្ធ Kylian Mbappe។ មាន​ការ​អះអាង​មួយ​បាន​ឲ្យ​ដឹង​ថា គ្រូបង្វឹក​របស់​ក្លឹប Real Madrid មិន​មាន​គម្រោង​ដាក់ Vinicius Jr និង Mbappe ឲ្យ​លេង​ក្នុង​ពេល​ជាមួយ​គ្នា​នោះ​ទេ ព្រោះ​ពួក​គេ​មាន​តួនាទី​ដូចគ្នា​នៅ​លើទីលាន។

លើស​ពី​នេះ​ទៅ​ទៀត Real Madrid កំពុង​សម្លឹង​មើល​ឃើញ​ពី​គុណ​វិបត្តិ​របស់ Vinicius Jr ដែល​គាត់​ហាក់​មាន​ភាព​មិន​សូវ​រឹង​មាំ​ក្នុង​ការ​ប្រឈម​មុខ​នឹង​របួស។ កីឡាករ​សញ្ជាតិ​ប្រេស៊ីល​វ័យ 23 ឆ្នាំ​រូបនេះ​បាន​លេង​សរុប 14 ប្រកួត សម្រាប់ Real Madrid ក្នុង​រដូវកាល​នេះ ដោយ​ស៊ុត​បញ្ចូលទី​បាន 6 គ្រាប់ និង​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​បាន 4 ដង។ កុងត្រា​របស់​គាត់​ជាមួយ Real Madrid នឹង​ផុត​កំណត់​នៅ​ចុង​ខែ​មិថុនា ឆ្នាំ 2027។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២