Connect with us

បាល់ទាត់អន្តរជាតិ

Real Madrid លុត Barcelona 4-1 លើក​ពាន Spanish Super Cup

Published

on

ក្លឹប​អធិរាជស Real Madrid បាន​ឈ្នះពាន​រង្វាន់ Spanish Super Cup ជា​លើក​ទី 13 ក្នុង​ប្រវត្តិសាស្ត្រ​របស់​ពួកគេ បន្ទាប់​ពី Vinicius Junior រក​បាន 3 គ្រាប់​ម្នាក់​ឯង ក្នុង​តង់​ទី 1 ខណៈ​ដែល​លទ្ធផល​ក្រោយ​ចប់​ការ​ប្រកួត Real Madrid បាន​លុត Barcelona សរុប 4 ទល់​នឹង 1។

អ្នក​គាំទ្រ​ Real Madrid នៅ​កីឡដ្ឋាន KSU ក្នុង​ទីក្រុង Riyadh ហាក់​បាន​បង្ហាញ​ការ​អបអរ​រួច​ទៅ​ហើយ ដោយ​ក្លឹប​អធិរាជ​ស បាន​ស៊ុត​នាំ​មុខ​មុន​រហូត​ដល់ 3 ទល់​នឹង 1 ត្រឹម​រយៈ​ពេល 39 នាទី​តែ​ប៉ុណ្ណោះ។ តារា​ឆ្នើម Vinicius Junior រក​បាន​គ្រាប់​បាល់​ស៊ុត​បញ្ចូលទី 2 គ្រាប់​បើក​ឆាក​យ៉ាង​ល្អ ហើយ​គ្រាប់​ទី 3 គឺ​ជា​គ្រាប់​បាល់​ពិន័យ​ប៉េណាល់ទី។

សម្រាប់​គ្រាប់​បាល់​ដ៏​កក់​ក្ដៅ​ថែម 1 គ្រាប់​ទៀត​របស់ Real Madrid ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់ Rodrygo នៅ​នាទីទី 64។ ដោយ​ឡែក​គ្រាប់​បាល់តែ 1 គ្រាប់​គត់​របស់ Barcelona គឺ​ជា​ការ​ស៊ុត​បញ្ចូល​ទី​របស់​ខ្សែប្រយុទ្ធ Robert Lewandowski នៅ​នាទីទី 33។ ក្រៅ​ពី​ការ​ស៊ុត​បញ្ចូលទី និង​ការ​ប្រកួត​ដ៏​ជក់​ចិត្ត​នោះ Barcelona ក៏​មាន​កីឡាករ​ម្នាក់​បាន​ទទួល​កាត​ក្រហម​ផង​ដែរ​គឺ Ronald Araujo ដែល​ប៉ះ​ទង្គិច​ទៅ​លើ Vinicius Jr។

ប្រភព: Sportsmole

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២