Connect with us

បាល់ទាត់អន្តរជាតិ

Vinicius Jr នឹង​មាន​ភាគរយ​ខ្ពស់ ក្នុង​ការ​លក់​ចេញ ប្រសិន​បើ Real Madrid ចុះ​ហត្ថលេខា​លើខ្សែប្រយុទ្ធ​រូប​នេះ​បាន​សម្រេច

Published

on

ខ្សែ​ប្រយុទ្ធ​​ឆ្នើម​សញ្ជាតិ​ប្រេស៊ីល​​របស់​ក្លឹប Real Madrid គឺ​កីឡាករ Vinicius Jr នឹង​ចាក​ចេញ​ពី​ក្លឹប​បច្ចុប្បន្ន​របស់​ខ្លួន ក្នុង​ករណី​ពួក​គេ​អាច​ចុះ​ហត្ថលេខា​លើ​ Kylian Mbappe របស់ PSG បាន​សម្រេច (នេះ​បើ​យោងតាម​ការ​រាយការណ៍​របស់​កាសែត Metro)។

យោងតាម​ប្រភព​ដដែល​នេះ​ដែរ​បាន​ឲ្យ​ដឹង​ថា Kylian Mbappe ពេល​នេះ កំពុង​ត្រូវ​បាន​ហាម​ឃាត់​ដោយ PSG ដោយ​ពួក​គេ​មិន​ចង់​ឲ្យ​គាត់​ផ្ទេរ​ចេញ​ពី​ទឹកដី​បារាំង។ ទោះ​ជា​យ៉ាង​ណា ខ្សែប្រយុទ្ធ​វ័យ 25 ឆ្នាំ​រូប​នេះ គាត់​មិន​ព្រម​ស្នាក់​នៅ​ក្លឹប​របស់​ខ្លួន​បន្ត​ទៀត​នោះ​ឡើយ ដោយ​គោលដៅ​របស់​គាត់​គឺ​ចង់​ចូលរួម​ជាមួយ Real Madrid។

ប្រសិន​បើ​ ​Kylian Mbappe អាច​ចាកចេញ​ទៅ​ក្លឹប​ថ្មី Real Madrid នៅ​ចុង​បញ្ចប់​នៃ​រដូវកាល​នេះ​បាន នោះ​ក្លឹប​យក្ស​អេស្ប៉ាញ នឹង​លៃលក់​លក់ Vinicius Jr ចេញ។ គេ​បាន​ដឹង​ថា គ្រូ​បង្វឹក​របស់​ក្លឹប​គឺ​លោក Carlo Ancelotti នឹង​មិន​ប្រើប្រាស់​កីឡាករ​ទាំង 2 រូប​នេះ​ជាមួយ​គ្នា​ឡើយ ខណៈ​ពួក​គេ​សុទ្ធតែ​មាន​ជំនាញ​ជា​ខ្សែប្រយុទ្ធ​​ស្លាប​ស្ដាំ​ដូចគ្នា។

ដោយ​ឡែក​សម្រាប់​កុងត្រា​របស់ Vinicius Jr ជាមួយ Real Madrid មាន​សុពលភាព​រហូត​ដល់​រដូវក្តៅ​ឆ្នាំ 2027 ហើយ​បើ​តាម​ការ​ប៉ាន់​ប្រមាណ​របស់ Transfermarkt តម្លៃ​ទីផ្សារ​ផ្ទេរ​របស់​ខ្សែប្រយុទ្ធ​ឆ្នើម​រូប​នេះ​នឹង​កើន​ឡើង​ដល់ 150 លានអឺរ៉ូ។ របាយការណ៍​ចុង​ក្រោយ ដែល​បាន​ចុះ​ផ្សាយ​ថ្មីៗ​នេះ បាន​រាយការណ៍​ថា Vinicius Jr ទំនង​ជា​អាច​នឹង​ចាកចេញ​ទៅ​ចូលរួម​ជាមួយ​ក្លឹប​បិសាចក្រហម Manchester United។

ប្រភព: Telecomasia

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២