Connect with us

បាល់ទាត់អន្តរជាតិ

Haaland និង Cristiano Ronaldo ឈ្នះ​ពាន​កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2023 របស់ Globe Soccer

Published

on

នៅ​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់​រួម កាល​ពី​ម្សិលមិញ​នេះ​បាន​ប្រារព្ធ​​ពិធី​ប្រគល់​ពាន​រង្វាន់ Globe Soccer Awards ដោយ​ផ្ដល់​ពាន​រង្វាន់​ដល់​កីឡាករ​បាល់ទាត់​ល្អ​បំផុត​ប្រចាំ​ឆ្នាំ 2023។ ដោយ​ឡែក​នេះ​ជា​កម្មវិធី​ដែល​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ Globe Soccer ហើយ​មាន​ការ​ចូលរួម​ពី​សមាសភាព​បាល់ទាត់​ដូចជា FIFA, UEFA, ECA និង​ក្លឹបធំៗ​ផង​ដែរ។

នេះ គឺ​ជា​បញ្ជី​ឈ្មោះ​របស់​កីឡាករ និង​បុគ្គល​សំខាន់ៗ​ដែល​បាន​ឈ្នះ​ពាន​សម្រាប់​ឆ្នាំ 2023៖

– កីឡាករ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ៖ Erling Haaland (Manchester City)
– កីឡាករ​វ័យ​ក្មេង​ល្អ​បំផុត​ប្រចាំ​ឆ្នាំ៖ Jude Bellingham (Real Madrid)
– អ្នក​ចាំទី​ល្អ​បំផុត​ប្រចាំ​ឆ្នាំ៖ Ederson (Manchester City)
– ខ្សែបម្រើ​ល្អ​បំផុត​ប្រចាំ​ឆ្នាំ៖ Rodri (Manchester City)
– ក្លឹប​ល្អ​បំផុត​ប្រចាំ​ឆ្នាំ៖ Manchester City
– កីឡាករ​ល្អ​បំផុត​ប្រចាំ​ទឹកដី​មជ្ឈិមបូព៌ា៖ Cristiano Ronaldo (Al-Nassr)

– អ្នក​ស៊ុត​បញ្ចូលទី​ច្រើន​ជាង​គេ​ប្រចាំ​ឆ្នាំ៖ Cristiano Ronaldo (Al-Nassr)
– គ្រូ​បង្វឹក​ល្អ​បំផុត​ប្រចាំ​ឆ្នាំ៖ Pep Guardiola (Manchester City)
– ភ្នាក់ងារ​កីឡាករ​ល្អបំផុត​​ប្រចាំ​ឆ្នាំ៖ Jorge Mendes
– កីឡាករ​ដែល​មាន​អ្នកគាំទ្រ​ពេញ​ចិត្ត​បំផុត៖ Cristiano Ronaldo (Al-Nassr)

ប្រភព: Dailysports

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២