Connect with us

បាល់ទាត់អន្តរជាតិ

ជប៉ុន ស្គាល់​រស​ជាតិ​ចាញ់​ជា​លើក​ដំបូង​នៃ​វគ្គ​ចែក​ពូល Asian Cup ក្នុង​រយៈពេល 35 ឆ្នាំ​ចុង​ក្រោយ

Published

on

កាល​ពី​ម្សិលមិញ​នេះ ការ​ប្រកួត​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​បាន​កើត​ឡើង ដោយ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់ បាន​លុត​ជប៉ុន 2-1។ ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​របស់​អ៊ីរ៉ាក់ ទៅ​លើ​ជប៉ុន​​នេះ​ដែរ គឺ​ជា​លើក​ទីមួយ​ហើយ​ដែល​ជប៉ុន​បាន​ចាញ់​ក្នុង​ការ​ប្រកួត​វគ្គចែក​ពូល នៃ​ព្រឹត្តិការណ៍ Asian Cup 2023 ក្នុង​រយៈពេល 35 ឆ្នាំ​ចុង​ក្រោយ។

ទន្ទឹម​នឹង​នេះ​ដែរ ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ាក់ ក៏​បាន​កសាង​កំណត់​ត្រា​របស់​ខ្លួន​ផង​ដែរ ដោយ​នេះ​ជា​ជ័យ​ជម្នះ​លើក​ដំបូង​របស់​ពួក​គេ​ទៅ​លើ​ក្រុម​ជម្រើស​ជាតិ​ជប៉ុន ក្នុង​រយៈ​ពេល 42 ឆ្នាំ​ចុង​ក្រោយ។ គ្រាប់​បាល់ 2 គ្រាប់​របស់​អ៊ីរ៉ាក់ ជា​ការ​ស៊ុត​បញ្ចូលទី​ដោយ Aymen Hussein ទាំង 2 នៅ​នាទីទី 5 និង​នាទីទី 45+5។

សម្រាប់​គ្រាប់​បាល់​វាយបក 1 គ្រាប់​របស់​ជប៉ុន ជា​ការ​តែត​បញ្ចូលទី​របស់​ខ្សែបម្រើ Wataru Endo នៅ​នាទីទី 90+3។ បច្ចុប្បន្ន​អ៊ីរ៉ាក់​កំពុង​ឈរ​នៅ​កំពូល​តារាង​ក្នុង​ពូល D នៃ​ការ​ប្រកួត Asian Cup និង​បាន​កក់កៅ​អី​រួច​ហើយ សម្រាប់​ការ​ឡើង​ទៅ​ជុំ​បន្ទាប់ ខណៈ​ដែល​ប្រកួត​ចុង​ក្រោយ​ពួក​គេ​នឹង​ត្រូវ​ប៉ះ​វៀត​ណាម ដែល​ហាក់​មិន​មែន​ជា​សម្ពាធ​អ្វី​ឡើយ។

ប្រភព: Theguardian

Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

Trending

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ X-SPORT ឆ្នាំ​ ២០២២